ចៅហ្វាយក្រុង​លី​បង់ បញ្ជា​ឱ្យ​ប៉ូលិស​ស្រីៗ​ស្លៀក​ខោខ្លី​ដើម្បី​ទាក់ទាញ​ទេសចរ​

585

​វិធី​ទាក់ទាញ​ភ្ញៀវទេសចរ​មាន​ច្រើនយ៉ាង​ណាស់ ហើយ​ក្នុងនោះ​រួមមាន​ទាំង​ការសាងសង់​រូប សំណាក​ធំៗ​ការបង្កើត​សារមន្ទីរ​ការបង្កើត​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ផងដែរ​។​

​ប៉ុន្តែ​ទីក្រុង​មួយ​នៅក្នុង​ប្រទេស​លី​បង់ កាលពីពេល​ថ្មីៗ​នេះ​បាន​នឹកឃើញ​គំនិត​ចម្លែក​ខុសគេ នឹកស្មាន​មិន​ដល់ បន្ទាប់ពី​ចៅហ្វាយក្រុង​បាន​បញ្ជា​ឱ្យ​ប៉ូលិសចរាចរ​ស្រីៗ​ស្លៀក​ខោខ្លី​បញ្ចេញ សាច់​ភ្លៅ ដើម្បី​ទាក់ទាញ​ទេសចរ​ទៅវិញ​។

​លោក ព្យែ​រ អាច​កា (Pierre Achkar) ចៅហ្វាយក្រុង​ប្រ៊ូ​ម​ម៉ា​ណា (Brummana) ដែលមាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ក្រៅ​ក្រុង​បេ​រូត និយាយថា ចំណាត់ការ​ថ្មី​នេះ​ធ្វើឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បស្ចិមប្រទេស​កាន់តែច្រើន​។​

​ទោះជា​យ៉ាងណា ផែនការ​នេះ​បាន​រង​ការរិះគន់​ពី​ភាគី​នយោបាយ​ទាំងសងខាង​។ ក្រុម​អភិរក្ស និយម​និយាយថា ឯកសណ្ឋាន​នេះ​មិន​ស័ក្តិសម​សម្រាប់​ប៉ូលិស​ឡើយ ហើយ​វា​ក៏​មិន​យុត្តិធម៌​ដែរ ដែល​បុរសៗ​ត្រូវបាន​អនុញ្ញាតឱ្យ​ស្លៀកខោ​ជើងវែង​៕ ប្រែ​សម្រួល​: ខុម​