ចៅហ្វាយក្រុង​ឡុង​ដ៍​អនុញ្ញាតឱ្យ​បង្ហោះ​បា​ឡុង​យក្ស រូប​កូនក្មេង​ឡាំប៉ា​រង់ចាំ​ទស្សនកិច្ច របស់​ដូ​ណា​ល់ ត្រាំ

870
ចែករម្លែក

​បា​ឡុង​យក្ស​ពណ៌​លឿង​រូប កូនក្មេង​ខឹង​ឡាំប៉ា ដែល​តំណាងឱ្យ រូបលោក ដូ​ណា​ល់ ត្រាំ នឹង​ត្រូវគេ បង្ហោះ​ជិត​សភា​អង់គ្លេស អំឡុង​ដំណើរ ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក​រូប​នេះ​ទៅ កាន់​ប្រទេស​អង់គ្លេស​នៅ​សប្តាហ៍​ក្រោយ​។
​ ​
​លោក សា​ឌី​ក ខាន់ (Sadiq Khan) ចៅហ្វាយក្រុង​ឡុង​ដ៍​បាន​អនុញ្ញាតឱ្យ​ក្រុមអ្នកតវ៉ា​ប្រឆាំង លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​បា​ឡុង​មាន ឈ្មោះថា ”​ទារក ត្រាំ​” (Trump Baby) ដែលមាន​កម្ពស់​៦​ម៉ែត្រ​នេះ​។
​ ​
​បា​ឡុង​នេះ​នឹងត្រូវ​បង្ហោះ​ពី លើ​សំ​ណុ​ច​សួនច្បារ​ទីលាន​សភា Parliament Square Gardens រយៈពេល​២ ម៉ោង នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែកក្កដា​។​

​គេ​យល់ថា ការធ្វើ​បែបនេះ​អាច​នឹងធ្វើ ឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង​ជុំវិញ ដំណើរ​ទស្សនកិច្ច​នេះ ព្រោះ​កន្លងមក លោក​ដូ​ណា​ល់ ត្រាំ និង​លោក សា​ឌី​ក ខាន់ ធ្លាប់បាន​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ម្តង ហើយ​ម្តងទៀត​ទាក់ទាញ​បញ្ហា​ភេរវកម្ម និង​សហគមន៍​មូស្លីម​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ៕ ប្រែ​សម្រួល​៖ ខុម​