ចំណាត់ការ​លុបបំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​ និង​កោត​ស​រសើរ​អ្នកសារព័ត៌មាន​គឺជា​ដៃគូ​ដ៏​ល្អ​

462
ចែករម្លែក
  • 21
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ អាជ្ញាធរខេត្ត​ព្រះវិហារ​បានដាក់​វិធានការ​តឹងតែង​លុបបំបាត់​កុងត្រូលជជុះ​និង​សុំ​អ្នកសារព័ត៌មាន​សហកា​រ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​អ៊ុន​ ចាន់​ដា​ អភិបាលខេត្ត​ព្រះវិហារ ​បា​ន​កោត​ស​រសើរ​និង​ចាត់ទុក​អ្នកសារព័ត៌មាន​គឺជា​ដៃគូ​ដ៏​ល្អ​របស់​ថ្នាក់ជាតិ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ការងារ​និង​សមិទ្ធផល​ដែល​ថ្នាក់ក្រោម​ជាតិ​សម្រេចបាន​ក្នុងពេល​បច្ចុប្បន្ននេះ​។​

ជាមួយនឹង​ការចាត់ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូដ៏​ល្អ​នោះ​ អ្នកសារព័ត៌មាន​ត្រូវមាន​ភាពស្មោះត្រង់​ ដោយ​ផ្សាយ​នូវ​ព័ត៌មាន​ជាក់លាក់​តាម​វិជ្ជាជីវៈ​ក្រមសីល​ធម៌ ​ពិត​ជាក់ស្តែង​ មិន​បំភ្លៃ​ មាន​មូលដ្ឋាន​ច្បាស់លាស់ ​មិន​ប្រឌិត​ព័ត៌មាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ និង​ថ្នាក់ដឹកនាំយើង​ផងដែរ​។​

​លោក​អភិបាលខេត្ត​ក៏បាន​ជំរុញ​ដល់​អភិបាលក្រុង​ស្រុក​ទាំង​៨​របស់​ខេត្ត​កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​យន្តការ​ដាច់ដោយឡែក ​កុំ​រើសអើង​ បើ​យើង​ចាត់ទុក​អ្នកសារព័ត៌មាន​ដាច់ដោយឡែក​នោះ​ ​យើង​នឹង​ស្ថិតក្នុង​ភាព​ឯក​កោ​ជា​ថ្នាក់ដឹកនាំ​គ្មាន​ការទំនាក់ទំនង​។​ចំណែកឯ​កុងត្រូលជជុះ​វិញ​គ្មាន​ស្ថាប័ន​ណា​មាន​សិទ្ធិ​ដាក់​ត្រួតពិនិត្យ​នោះទេ ​មានតែ​ស្ថាប័ន​ក្រសួងមហាផ្ទៃ​មួយ​ទេ​ដែល​ចេញ​លិខិតបញ្ជាក់​ការត្រួតពិនិត្យ​។​

​លោក​អភិបាលខេត្ត​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩​ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ព្រះវិហារ​នេះ​ធ្វើឡើង​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្ត ។

មានការ​ចូលរួម​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​ភិ​បាល​ខេត្តព្រះវិហារ អភិបាលស្រុក​ក្រុង​ទាំង​៨ និង​មន្ត្រីរាជការ​ចំណុះ​ឲ្យ​ខេត្ត ព្រមទាំង​អ្នកសារព័ត៌មាន​ចំនួន​៣៩​ស្ថា​ប័ន រូ​ម​នឹង​សហការី​មន្ទីរ​ព័ត៌មាន ម្ចាស់​វិទ្យុ ទូរទស្សន៍​ខ្សែកាប​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​ជាច្រើន​នាក់​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​ផងដែរ​៕S/​Ha