ចំណាត់ការ​លើ​ក្លិប​ម៉ៃ​អា​មី​កំពុង​បន្ត​បន្ទាប់ពី​ឃាត់​មនុស្ស​៥០​នាក់​និង​រកឃើញ​វត្ថុតាង​ផលិត​គ្រឿងញៀន​

458
ចែករម្លែក
  • 86
    Shares
ចំណាត់ការ​លើ​ក្លិប​ម៉ៃ​អា​មី​កំពុង​បន្ត​បន្ទាប់ពី​ឃាត់​មនុស្ស​៥០​នាក់​និង​រកឃើញ​វត្ថុតាង​ផលិត​គ្រឿងញៀន​

ដោយៈ​មុនី​រ័ត្ន​-​សុវណ្ណ​ភូមិ​/​ភ្នំពេញៈ​ប៉ូលិស​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ចុះបង្ក្រាប​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់​នៅក្នុង​ក្លិប​ម៉ៃ​អា​មី ដែលមាន​ទីតាំង​លេខ​១៥៩ ផ្លូវ​៣៦០ ភូមិ​៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​៥០​នាក់​(​ស្រី​១២​នាក់​)​និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​។​


​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។
​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ១១ ខែមេសា ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្លិប​ម៉ៃ​អា​មី គឺ​សមត្ថកិច្ច​បាន​ដកហូត​ម្ស៉ៅ ឧបករណ៍​លាយ កែច្នៃ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥០​នាក់​។​


​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​ឲ្យ​ដឹងថា​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​ឃាត់​មនុ​ស្សបាន​ចំនួន​៥០​នាក់ ក្នុងនោះ​ស្រី​១២​នាក់ និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​។ កិច្ចការ​សម្រេច​ទៅបាន ដោយមាន​ការអនុញ្ញាត​ពី​លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ព្រមទាំង​កម្លាំង​ប៉ុស្តិនគរបាល​ដ្ឋា​ន​បឹង​កេងកង​។ បច្ចុប្បន្ន មនុស្ស និង​សម្ភារៈ បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​សូមជម្រាបថា​ទីតាំង​ខាងលើនេះ​សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​ចំនួន​បី​ដង​មកហើយ​ថែមទាំង​បិទ​លែងឱ្យ​ដំណើរការ​ទៀតផង​។​តែ​មិនបាន​ប៉ុន្មាន​ផង​ក៏​បើក​វិញ​រហូតមកដល់​យប់​ឈានចូល​ថ្ងៃ​១១​ខែមេសា ទើប​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ចុះបង្ក្រាប​តែម្តង​។​៕សរន