ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧

208

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បានធ្វើ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​។​តាម​របាយការណ៍​នេះ​បង្ហាញ ថា​សេរី​សារព័ត៌មាន​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​១០​ឆ្នាំចុង​ក្រោយនេះ​ តួយ៉ាង​ប្រ​ទេ​សទួក​គី​។​

​យោងតាម​ចំណាត់ថ្នាក់​នេះ​ប្រទេស​ដែលមាន​សារព័ត៌មាន​ជាងគេ​ក្នុង​លោកមាន ណ័​រ​វ៉េស ស៊ុយអែត ហ្វាំ​ង​ឡង់ ដា​ណឺ​ម៉ាក​និង​ហូ​ឡង់​។​ចំណែក​ប្រ ទេស​មាន​សារព័ត៌មាន​យ៉ាប់​ជាងគេ​មាន​កូរ៉េខាងជើង​លេខ​ប៉ូច​គេ​គឺ​១៨០​ បន្ទាប់មក​មាន​ប្រទេស​អេ​រី​ទ្រី ទួ​រ​ម៉ែ​នី​ស្តង់ ស៊ី​រី​និង​ចិន​។​

ចំណែក​នៅ​អាស៊ាន ​ប្រទេស​មាន​សារព័ត៌មាន​ល្អ​ជាងគេ​គឺឥណ្ឌូណេស៊ី​លេខ ១២៤ ហ្វីលីពីន​១២៧ ភូមា​១៣១ កម្ពុជា​១៣២ ថៃ​១៤២ ម៉ា​ឡេ​១៤៤ សាំង​ហ្គា​ពួរ​១៥១ ប្រ៊ុយណេ​១៥៦ ឡាវ​១៧០ និង​វៀតណាម​១៧៥​៕ដោយ៖ស៊ាថាំង/sn