ចំណាយពេល​យូរ​លើ​ស្មា​ត​ហ្វូ​ន​នឹង​បំផ្លាញ​ជីវិត​មនុស្ស​តាម​វិធី ១០ យ៉ាង

498
ចែករម្លែក
  • 203
    Shares

​យើង​សព្វថ្ងៃ​រស់នៅក្នុង​យុគសម័យ​មួយ​ដែល​បណ្តាញ​សង្គម​បាន​គ្រប់គ្រង​លើ​ជីវិត​របស់​យើង ដែល​ធ្វើឱ្យ​យើង​ពិបាក​នឹង​ដក​ភ្នែក​ចេញពី Facebook, Twitter និង Instagram ។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ត្រូវបាន​រុញច្រាន​រហូត​ទៅរក​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​ញាំញី​ដោយ​ការ​មិនឱ្យ​តម្លៃ​លើ​ខ្លួនឯង​ដោយសារតែ “​ការ​ញៀន​” របស់​ពួកគេ​។​

​ក្រុម​អ្នកជំនាញ​បានចាត់ទុក​ផលប៉ះពាល់​នៃ​ការ​ចំណាយពេល​ច្រើនពេក​លើ​អេក្រង់​ជា “​ជំងឺ​បែក​ដោយសារ​ឌីជីថល​” (DFRAG) ។​

​ជំងឺ​នេះ​បណ្តាលឱ្យមាន​រោគសញ្ញា​ជាច្រើន ដែល​ឯកសារ​វិទ្យាសាស្ត្រ​រាប់សិប​បាន​រកឃើញថា​កំពុង​វាយប្រហារ​អ្នកញៀន​ទូរស័ព្ទ​និង​ឧបករណ៍​ឌីជីថល​របស់​ពួកគេ​។​

​វេជ្ជបណ្ឌិត​អ៊ី​ម​រ៉ា​ន់ រ៉ា​ស៊ីដ (Imran Rashid) ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​ម្នាក់ ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​ឯកជន​ធំ​បំផុត​មួយ​ក្នុងប្រទេស​ដា​ណឺ​ម៉ាក គឺ​មន្ទីរពេទ្យ Aleris-Hamlet Private Hospitals បាន​ប្រាប់​ដល់​វេ​ប​សាយ MailOnline ថា “​មនុស្ស​រាប់រយ​លាន​នាក់​កំពុង​ជួបប្រទះ​នឹង​ទម្រង់​ថ្មី​នៃ​ការបំពុល​ដោយ​ឌីជីថល​។ ហើយ​ផលប៉ះពាល់​របស់​វា​អាច​បំពុល​ដល់​រាងកាយ​និង​ស្មារតី​ដូច​សារធាតុ​កខ្វក់​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​បរិស្ថាន​ដែរ​”​។​

​នៅក្នុង​ឯកសារ​មួយ​ផ្ញើមក MailOnline លោក​វេជ្ជបណ្ឌិត​រ៉ា​ស៊ីដ​បានបង្ហាញ​កត្តា ១០ យ៉ាង​ដែល​បំផ្លាញ​ជីវិត​របស់​អស់លោកអ្នក ដោយសារតែ​ចំណាយពេល​យូរពេក​លើ​ស្មា​ត​ហ្វូ​ន​។​

១. ខ្វះ​ទំនាក់ទំនង​ដែលមាន​អត្ថន័យ​
២. កាន់តែ​កើតរោគ​ស្ត្រេ​ស​
៣. ក្លាយជា​អាណាព្យាបាល​ដែល​ផ្តល់​គំរូ​អាក្រក់​
៤. គេង​មិន​គ្រប់គ្រាន់​
៥. ក្លាយជា​មានចិត្ត​ច្រណែន​អ្នកដទៃ​
៦. ឆាប់​ខឹង​ឆេវឆាវ និង​មិនអាច​ទប់​កំហឹង​ខ្លួនឯង​ជាប់​ឡើយ​
៧. ខ្ជិលច្រអូស​
៨. ចំណាយលុយ​កាន់តែច្រើន​ដោយសារ​ភាព​ទាក់ទាញ​របស់​ពាណិជ្ជកម្ម​លើ​បណ្តាញ​សង្គម​
៩. មិន​គោរព​និង​ឱ្យ​តម្លៃ​លើ​ខ្លួនឯង ដោយ​មើលឃើញ​គេ​ល្អ​ជាង​ខ្លួន​រហូត​
១០. ក្លាយជា​មនុស្ស​ចិត្តចង្អៀត​៕ ដោយ៖ កញ្ញាដាលីស