ចំណាយពេល​រាប់សិប​ឆ្នាំ​តាម​ប្រមាញ់​រូបថត​ព្យុះ​

219
ចែករម្លែក

​អ្នក​ថតរូប អ៊ី​រិ​ក ម៉េ​វ​ឡា (Eric Meola) បាន​ប្រាប់ MailOnline Travel ពី​អារម្មណ៍​រំភើប​នៅក្រោម​អាកាសធាតុ ដ៏​កំណាច​គួរឱ្យ​ព្រឺព្រួច ជា​អ្វីដែល​គាត់​បាន​ឆ្លងកាត់​ជាច្រើនលើក​រាប់​ភ្លេច​អំឡុង​អាជីព​របស់គាត់​។​

​បុរស​រូបនេះ​បាន​ចំណាយពេល​រហូតដល់​ទៅ ៤ ទសវត្សរ៍​តាម​ប្រមាញ់​ថត​ព្យុះ​នៅ​តំបន់​វាលស្មៅ Great Plains នៃ​ទឹកដី​អាម៉េរិក ហើយ​បង្កើតបាន​ស្នាដៃ អស្ចារ្យ​ជាច្រើន​អំឡុង​ដំណើរ​ផ្សងព្រេង​របស់គាត់​។ ហើយ​ជា​សំណាង ល្អ​ណាស់​ដែល​យើង​ឃើញ​ស្នាដៃ​អស្ចារ្យ​មួយចំនួន​របស់គាត់​ត្រូវបាន​បោះពុម្ពផ្សាយ​។​

​រូបភាព​ដ៏​ព្រឺព្រួច​ជាង ១០០ សន្លឹក​ដែល​បង្ហាញ​ពី​ខ្យល់​គួច​ធ័​រណា​ដូ (tornado) រន្ទះបាញ់ ព្យុះ​ធូលី និង​បាតុភូត ធម្មជាតិ​ផ្សេងទៀត​ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​សៀវភៅ​ថ្មី​របស់លោក​មានឈ្មោះ​ថា Fierce Beauty: Storms of the Great Plains​។​

​រូបភាព​ទាំងនេះ​ថត​បាន​ចន្លោះ​ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​២០១៩ ដែលមាន​រួមទាំង​នៅ​ជ្រលង​ខ្យល់​គួច Tornado Alley ដ៏​ល្បីល្បាញ​នៅ​អាម៉េរិក និង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក (Gulf of Mexico) ផងដែរ​៕ ប្រែ​សម្រួលៈ ខុម