ចំណាយពេល​១៨​ឆ្នាំ​ទើប​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​អាច មាន​ចម្លើយ​រឿង​ផ្លូវ​ភេទបុរស​

316

​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​ដំណើរការ​ស្រាវជ្រាវ​មួយ​អស់ រយៈពេល​១៨​ឆ្នាំ ដើម្បី​កំណត់​ទំនាក់ ទំនង​រវាង​ចំនួន​ដង​នៃ​ការ​បញ្ចោ​ញ ទឹកកាម និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​
​ ​
​លទ្ធផល​បង្ហាញថា បុរស​នៅ អាយុ​២០​ទៅ​២៩​ឆ្នាំ បញ្ចោ​ញ​ទឹកកាម ២១​ដង​ក្នុង​មួយខែ នឹង​បន្ថយ ហានិភ័យ កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​តដល់​១៩ ភាគរយ ប្រៀប​នឹង​អ្នក​បានរួម​ភេទ​ពី​បួន​ទៅ​ប្រាំ​ពីរដង ក្នុង​មួយខែ ។​
​ ​
​ចំណែក​ក្រុម​បុរស​អាយុ​ពី ៤០​ទៅ​៤៩​ឆ្នាំ ការ​បញ្ចោ​ញ​ទឹកកាម តិច​បំផុត​២១​ដង​ក្នុង​មួយខែ អាច​បន្ថយ ដល់​២២​ភាគរយ នូវ​ហានិភ័យ​នេះ ។​
​ ​
​ពួកគេ​បាន​អះអាងថា “​ក្នុង កម្រិត​ណាមួយ​នោះ​, ចំនួន​ដង​នៃ​ការ បញ្ចោ​ញ​ទឹកកាម​ជា​ម៉ែត្រ​វាស់​សុខភាព ទូទៅ​មួយ​របស់​បុរស ។ ការស្រាវជ្រាវ ជាច្រើន​បង្ហាញថា អ្នក​បញ្ចោ​ញ​ទឹកកាម តិច​, ០​ទៅ​បី​ដង ក្នុង​មួយខែ មាន​បញ្ហា សុខភាព​ច្រើន និង​តែង​ឆាប់​ស្លាប់ ដោយសារ​មូលហេតុ​ផ្សេងៗ គឺ​ពុំមែន ដោយសារតែ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត មួយ​មុខ​” ។​

​អ្នកវិទ្យាសាស្ត្រ​បាន​បកស្រាយ បន្ថែមថា ការ​បញ្ចោ​ញ​ទឹកកាម​ចំពោះ បុរស​ប្រៀប​បីដូច​នឹង​ការ “​លាង​សម្អាត​” ប្រដាប់ភេទ​ខាងក្នុង​, ទន្ទឹម​នោះ វា​នាំ មក​នូវ​តុល្យភាព​អ័រម៉ូន​, ផ្តើម​ពី​នោះ អាច​ទប់ស្កាត់​ការប្រមូលផ្តុំ​របស់ កោសិកា​ចាស់ៗ និង​បន្ថយ​ហានិភ័យ កើត​ជំងឺ និយាយ​រួម​មហារីក​និយាយ ដោយឡែក ។​
​ ​
​មុននេះ​ការស្រាវជ្រាវ​មួយ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​កាណាដា បង្ហាញថា បុរស​មិនដែល​រួមភេទ ប្រឈមមុខ​នឹង​ហានិភ័យ​កើត​មហារីក ក្រពេញ​ប្រូ​ស្តា​ត​កើន​ទ្វេដង ប្រៀប​នឹង អ្នក​រួមភេទ​ជាប្រចាំ ។​
​ ​
​ជំនាញការ​ស្រាវជ្រាវ​មហា រីក លោក​បណ្ឌិត ស៊ី​យូ​បាន ស៊ូ​ត​ក្លី​ហ្វី (Siobhan Sutcliffe) នៅ​សកល វិទ្យាល័យ​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន​ចាត់ទុកថា របប​ទទួលទាន និង​ហ្វឹកហាត់​ជា ប្រចាំ​នៅតែ​ជា​វិធី​ល្អ បំផុត ដើម្បី​បង្ការ មហារីក គឺ​ពុំ​ដោយឡែក​តែ​រួមភេទ នោះទេ ៕ ប្រែ​សម្រួល​៖ រតនៈ​