ចំណាយ​យោធា​លើ​សកលលោក​កើនឡើង​ខ្ពស់​បំផុត​ចាប់​តាំង​នៅ​សម័យ​សង្គ្រាមត្រជាក់​

3241
ចែករម្លែក

​ការចំណាយ​លើ​វិស័យ​យោធា​កាលពី​ឆ្នាំ​២០១៧​បាន​កើនឡើង​ខ្ពស់បំផុត​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់ ខណៈ​ប្រទេស​នានា​ចំណាយ​សរុប​ប្រមាណ​១,៧៤​លាន​​លាន​ដុល្លារ​លើ​កងទ័ព​របស់​គេ​។​

​ចំណាយ​ខាងលើ​តំណាង​អោយ​កំណើន​១,១​ភាគរយ​លើស​ឆ្នាំ​២០១៦ ហើយ​ភាគច្រើន​ជំរុញ​ដោយ​ការចំណាយ​លើ​វិស័យ​យោធា​ចិន ដែល​បាន​ជះ​លុយ​កាន់តែច្រើន​​ឡើងៗ​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក នេះ​បើ​តាម​ការសិក្សា​របស់​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខូម​SIPRI​។​

​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​SIPRI​លោក ណាន់ ទៀន បាន​និយាយថា ឥណ្ឌា​និង​អា​រ៉ាប៊ី សា​អូឌីត ក៏​ចូលរួម​ក្នុង​កំណើន​នេះ​។​

​កា​សិក្សា​បាន​រកឃើញថា បើ​ធ្វើ​ការប្រៀបធៀប ការចំណាយ​លើ​យោធា​អាមេរិក​នៅ​តែ​ធំ ខណៈ​ចំណាយ​របស់​រុស្ស៊ី​បាន​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៨៨​។​ចិន​​បង្កើន​ការចំណាយ​យោធា​របស់​ខ្លួន​ដល់​៥,៦​ភាគរយ​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​ខ្លួន​បន្ត​ប្រជែង​ជាមួយ​សហរដ្ឋអាមេរិក​ខាង​សព្វាវុធ​។​

​ភី​ធឺ វេ​ហ្សេ​មែន ប្រធាន​SIPRI​បាន​ប្រាប់​សារព័ត៌មាន​DW​របស់​អាល្លឺម៉ង់​ថា​”​ចិន​ជា​ប្រទេស​ធំ​ណាស់​មួយ​ជាមួយ​នឹង​សេដ្ឋកិច្ច​ក៏​ធំ​ណាស់ដែរ​។​ចិន​ត្រឹមតែ​ចង់​ក្លាយជា​មហា​​អំណាច​តំបន់ តែ​ចង់​ក្លាយ​ជា​មហាអំណាច​ពិភពលោក​មួយ​។​ចិន​មាន​មហិច្ឆតា​ធំ និង​កំពុង​ឆ្លុះបញ្ចាំង​តាមរយៈ​ការចំណាយ​យោធា​”​។​

​ខណៈ​អាមេរិក​លេខ​១​ខាង​ចំណាយ​យោធា ចិន​លេខ​២ អា​រ៉ាប៊ី សា​អូឌីត​លេខ​៣ បន្ទាប់​មក​រុស្ស៊ី​និង​ឥណ្ឌា​។​ប្រទេស​៥​នេះ​តំណាង​អោយ​ចំណែក​៦០​ភាគរយ​នៃ​ការ​ចំ​​ណាយ​យោធា​សរុប​៕​ដោយ​៖​វាសនា​

​ទោះជា​ចិន​បង្កើន​ចំណាយ​យោធា​៥,៦​ភាគរយ​ដល់​២២៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន អាមេរិក​នៅ​តែ​លេខ​១​ខាង​ចំណាយ​លើ​វិស័យ​យោធា​

​អា​រ៉ាប៊ី សា​អូឌីត ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​Mohammed bin Salman​ក្លាយជា​ប្រទេស​ទី​៣​ខាង​ចំណាយ​យោធា​