ចំណាយ ៤.០០០ ដុល្លារ ជួសជុល​ស្នូកអណ្តើក​មួយ​ក្បាល នៅ​កាលីហ្វ័រ​ញ៉ា​

1438
ចែករម្លែក

​សត្វ​អណ្តើ​កមួយ​ក្បាល ដែល​រអិល​ធ្លាក់​ពី​ជញ្ជាំង​កម្ពស់ ៣ ម៉ែត្រ បែក​ស្នូក​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា កំពុង​សម្រាក​ព្យាបាល​របួស​វា ក្រោយពី​ពេទ្យសត្វ ប្រើ​វី​ស ខ្ចៅ និង សម្ភារៈ​ប៉ះ​ធ្មេញ ដើម្បី​ជួសជុល​ស្នូក​របស់​វា​។​

​លោក ដាន់ ដេ​ស៊ូ​សា នាយក​សេវាកម្ម​សត្វ​នៅ​ទីក្រុង​សាន់​ឌី​អា​ហ្គោ បាន​និយាយថា សត្វ​អណ្តើក​ឈ្មោល​ពូជ​អាហ្វ្រិក​ទម្ងន់​ប្រហែល ៤០ គីឡូក្រាម​នេះ ជា​សត្វ​ចិញ្ចឹម​មួយ​ក្បាល ដែល​លប​ចេញពី​ទីធ្លា​ផ្ទះ​។​

​គាត់​និយាយថា គេ​រកឃើញ​អណ្តើក​នេះ​កាលពី​ថ្ងៃអាទិត្យ ទី​១៦ មេសា បន្ទាប់ពី​វា​ធ្លាក់​ពីលើ​ជញ្ជាំង ខណៈ​រត់គេចខ្លួន​ពីស​ត្វ​ឆ្កែ​។​

​លោក​ដេ​ស៊ូ​សា​និយាយថា ស្នូក​របស់​វា​បាន​ប្រេះ​ជា ៣ បំណែក​។ ក្រុម​ពេទ្យសត្វ​បាន​ជួសជុល​ស្នូក​វា​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ការវះកាត់​រយៈពេល ៣ ម៉ោង​។​

​ការចំណាយ​វះកាត់​ជួសជុល​ស្នូក​ចំនួន ៤.០០០ ដុល្លារ គឺ​ចេញ​ដោយ​អង្គការ Spirit Fund​។

​លោក​បន្តថា អណ្តើក​នេះ​ត្រូវការ​ពេល ១ ឆ្នាំ​ទើប​ជាសះស្បើយ​ទាំងស្រុង ប៉ុន្តែ​អណ្តើក​អាយុ​ខ្ទង់ ៤០ ឆ្នាំនេះ អាចរ​ស់បាន​រាប់​ទសវត្សរ៍​ទៀត​ឯណោះ​៕ ដោយ៖ កញ្ញាដាលីស

ការចំណាយ​វះកាត់​ជួសជុល​ស្នូក​ចំនួន ៤.០០០ ដុល្លារ គឺ​ចេញ​ដោយ​អង្គការ Spirit Fund