ចំណិត​ត្រសក់​អាច​បំបាត់​ការ​ហើម និង​ក្រហាយ​ភ្នែក​

343
ចែករម្លែក

​អាកា​រៈ​ក្រហាយ​ភ្នែក​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​បើសិនជា​អ្នកធ្វើការ​ជាមួយ​កុំព្យូទ័រ​យ​រៈ​ពេល​យូរ​។ ក្រៅពីនេះ​អ្នក​ក៏​ត្រូវគេ​មិនបាន​គ្រប់គ្រាន់ ដែលជា​ហេតុ​នាំ​ឲ្យ​ភ្នែក​ហើម និង​អស់កម្លាំង​បាន​។ ដូច្នេះ​អ្នក​គួរតែ​សាកល្បង​ប្រើ​ចំណិត​ត្រសក់​ដើម្បី​ព្យាបាល​អាកា​រៈ​ហើម​ភ្នែក ក៏ដូចជា​ក្រហាយ​ភ្នែក​សិន​ទៅ​។

​តើ​វា​មាន​ប្រសិទ្ធភាព​បែបណា​ទៅ​?

​ត្រសក់​មាន​ជាតិ​ទឹក ៩៥​ភាគរយ ដែល​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​ទេ តែ​ក៏​ជួយ​បំបាត់​ភាព​ក្តៅ​ខ្លាំង​ក្នុង​ភ្នែក​ដោយសារតែ​សម្ពាធ​ក្នុង​ភ្នែក​តាមរយៈ​កា​រស​ម្លឹ​ក​កញ្ចក់​កុំព្យូទ័រ​ដែរ​។ ដូច្នេះ​នៅពេល​ដាក់​ចំណិត​ត្រសក់​នៅលើ​ភ្នែក​ហើយ វា​នឹង​ផ្តល់​ជា​ឥទ្ធិពល​ត្រជាក់​ដល់​ភ្នែក​ដើម្បី​បន្ធូរ​ភាព​តានតឹង​ក្នុង​ភ្នែក​។ សារធាតុ​ផ្តល់​ភាព​ត្រជាក់​របស់​ត្រសក់​គឺ​ដោយសារតែ​អង់​ទី​អុកស៊ីដ​ង់ និង​សារធាតុ Silica របស់​វា​តែម្តង ដែល​អាច​ផ្តល់​ជា​ស្បែក​លូតលាស់​ថ្មី និង​កាត់បន្ថយ​ភាព​ហើម​ភ្នែក​បាន​យ៉ាង​ល្អ​។

​គួរប្រើ​ចំណិត​ត្រសក់​ដូច​ម្តេចទៅ​?

​ចូរ​ហាន់​ចំណិត​ត្រសក់​ស្តើងៗ ហើយ​យក​វា​ទៅ​ដាក់​នៅលើ​ភ្នែក​ប្រមាន ១០​នាទី​ដើម្បី​កាត់បន្ថយ​ភាព​ហើម​របស់​ភ្នែក​។ យ៉ាងណាមិញ មធ្យោបាយ​ដ៏​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​នោះ​គឺ យក​ចំណិត​ត្រសក់​ដាក់​ក្នុង​ទូរ​ទឹកកក​រយៈពេល ៣០​នាទី បន្ទាប់មក​ចាំ​យក​វា​ដា​ក់លើ​ភ្នែក​ក្រោយ​។ មួយវិញទៀត ការ​លាបទឹក​ត្រសក់​មិន​ត្រឹមតែ​ជួយ​បន្ទន់​ស្បែក​ទេ តែ​ក៏​ជួយផ្តល់​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​ផងដែរ ដូច្នេះ វា​នឹង​លុបបំបាត់​ស្នាំ​ខ្មៅៗ​នៅ​ជុំវិញ​ភ្នែក​ដែរ​៕ ដោយៈ health.com.kh​