ចំណុច​ត្រូវ​ប្រយ័ត្ន​ក្នុងការ​ងូតទឹក​ឱ្យ​ទារក​

1238
ចែករម្លែក
  • 2
    Shares

​ការរក្សា​កូន​របស់​អ្នក​ឱ្យ​ស្អាត នៅ​ពីរ​បី​ថ្ងៃ​ដំបូង គឺមាន​សារសំខាន់ ខ្លាំងណាស់​។ សម្រាប់ ពេលនេះ អ្នកនឹង​មិនត្រូវ​ការ​អាង​ងូតទឹក​សម្រាប់​ទារក​ទេ ។ ខណៈពេលដែល​ទងផ្ចិតទារក​របស់​អ្នក​នៅតែ​ត្រូវបាន​ព្យួរ​ជាប់ រាងកាយ​វា​មិនគួរ​ត្រូវបាន​លិច​ក្នុង​ទឹក​ឡើយ ។ ការ​ងូតទឹក​ក្នុង​ធុង​ធំ​មួយ គឺ​គ្រប់គ្រាន់ ដើម្បី​រក្សា​ទារក​ឱ្យ​ស្អាតស្អំ​សម្រាប់​សប្តាហ៍ដំបូងៗ​ហើយ ។​
​ ​
​តាមពិត​ការ​ងូតទឹក​ច្រើនពេក អាចធ្វើឱ្យ​ស្បែក​របស់​កូន​អ្នក​ស្ងួត ។​
​ ​
​ចូរ​ប្រើ​កន្សែង ឬ​ក្រណាត់​ស្អាត ហើយ​គ្មាន​ក្លិន ដើម្បី​ជូត​សម្អាត​ទារក របស់​អ្នក​កុំឱ្យ​សើម ជាពិសេស​តំបន់ ទងផ្ចិត ប្រដាប់ភេទ និង​ក​ជាដើម ។ ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញថា​មាន កន្ទួល​ក្រហម ឬ​ការ​រលាក អ្នក​អាច​ប្រើ ក្រែ​ម ឬ​ម្សៅ​ដែល​គ្រូពេទ្យ​បាន​ណែនាំ ។ កុំ​ភ្ញាក់ផ្អើល ប្រសិនបើ​ស្បែក​ទារក​របស់ អ្នក​មិនមាន​រូបរាង​ល្អ​ដូច​ស្បែក​ទារក ផ្សេងទៀត ពីព្រោះ​វា​នឹង មក​នៅពេល ក្រោយ ។ ទារក​ទើបនឹង​កើតជា​ច្រើន មានការ​រលាក​លើ​ស្បែក​តូចៗ ដូចជា ការឡើង​កន្ទួល រមាស់ ឬ​ភាព​ស្ងួត ។​
​ ​
​យ៉ាងណាមិញ​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ទេ សូម​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ដើម្បី​ទទួល​បានការ ពិនិត្យ​បាន​យ៉ាង​ដិតដល់ ៕ ដោយ​: health.com.kh