ចំណូល​ពន្ធ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​ជិត​១៤៤​លាន​ដុល្លារ​

184

(​ភ្នំពេញ​)៖​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានអោយដឹងថា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនេះ ពន្ធដារ​ប្រមូលបាន​ប្រាក់ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សរុប​ចំនួន ៥៧៤,៨៦​ពាន់​លា​រៀល​ឬ​ប្រមាណ​ជា ១៤៣,៧២ លាន​ដុល្លារ​អាមេរិក​។ សម្រាប់​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រមូលបាន មាន​ចំនួន ៧.៣១០,៥១ ពាន់​លាន​រៀល ឬ​ប្រមាណ​១ ៨២៧,៦៣ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១០៦,៥២% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៧ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​របស់លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​វត្តមាន​លោកស្រី​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​សាខា ពន្ធដារ​ខេត្ត​-​ខណ្ឌ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្រោម​ចំណុះ​អគ្គនាយក ដ្ឋា​ន​ពន្ធដារ​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​អង្គប្រជុំ បាន​ថ្លែង​អោ យ​ដឹងថា ជា​លទ្ធផល​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូលបាន មាន​ចំនួន ៥៧៤,៨៦​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា ១៤៣,៧២ លាន​ដុល្លារ​អាមេរិក​។ សម្រាប់​រយៈពេល ១១ ខែ ឆ្នាំ​២០១៧ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន​៧.៣១០,៥១​ពាន់​លា ន​រៀល​ឬ​ប្រមាណ ១ ៨២៧,៦៣ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១០៦,៥២% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​

​លោក​បាន​ថ្លែងថា ប្រសិនបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ឃើ ញ​ថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ សម្រាប់​រយៈពេល​១១ ខែ ឆ្នាំ ២០១៧ កើនឡើង​ចំនួន ១.៦៧៦,១៥ ពាន់​លាន​រៀល ឬ​ប្រមាណ ៤១៩,០៤ លាន​ដុល្លារ​) ស្មើនឹង​២៩,៧៥%​។​លោក​បញ្ជក់​ថា​ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០១៧​នេះដែរ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញថា មានការ​កើនឡើង​នូវ​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ​-​អាករ​សំខាន់ៗ មាន​ជាអាទិ៍​៖ ពន្ធ​លើ​ប្រាក់ ចំណូល កើនឡើង ៣១,១% អាករ​លើ​តម្លៃបន្ថែម កើនឡើង​២៩,៨ % ខណៈ ដែ ល​អាករ​ពិសេស កើនឡើង​១៥,០% និង​ពន្ធលើប្រាក់បៀវត្ស​មានការ​កើនឡើង ចំនួន ៨,៦%​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​នាយកដ្ឋាន​ថ្នាក់កណ្តាល និង​សាខា​ពន្ធដារ​ខេត្ត​ខណ្ឌ​ក្នុងន័យ​បង្កើន​ផលិតភាព​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ​នាពេល​កន្លងមក​និង​បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ទាំងអស់ ដូចខាងក្រោម​៖ បន្ត​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​ឱ្យបាន​កាន់តែ​ជ្រួត ជ្រាប​ថែមទៀត​ក្នុងចំណោម​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​វិធាន​និង​នីតិវិធី​នៃ​ការបង់ពន្ធ​តាម​ប្រភេទ​ពន្ធ​នីមួយៗ​។​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ការស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម និង​ការដាក់​លិខិត​ប្រកាស​។​

​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ទារបំណុល​ពន្ធ ជា​ពិ​សេ ស បំណុល​ពន្ធ​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​។​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ជាពិសេស​ពន្ធ​សម្រាប់​ជា​ប្រយោជន៍​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា ធានាបាន​នូវ​ប្រសិទ្ធភាព​តម្លាភាព​និង​គណនេយ្យភាព​។

​ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យបាន​កាន់តែ​ប្រសើរ តាមរយៈ​កា​រព ង្រឹ​ង​សមត្ថភាព​មន្ត្រី​និង​បំពាក់​សម្ភារៈ​បរិក្ខា​បច្ចេកវិទ្យា​និង​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅតាម​ការចាំបាច់​។​

​បន្តធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការប្រមូល​ពន្ធ​ប្រភេទ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​ជំរុញ​ការងារ​ចុះបញ្ជី​ពន្ធដារ​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​ថែមទៀត​តាមរយៈ​ការពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សម្របសម្រួល​ការផ្តល់សេវា​ចុះបញ្ជី​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ​។​

​បន្ត​យកចិត្តទុកដាក់​អប់រំ​មន្ត្រីក្រោមឱវាទ​ឱ្យ​រក្សាបាន​នូវ​អាកប្បកិរិយា​រួសរាយ​រាក់ទាក់​និង​ប្រើពាក្យ​សម្តី​ទន់ភ្លន់​ទៅកាន់​អ្នក​ជាប់ពន្ធ​ចៀសវាង​មានការ​ថ្នាំងថ្នាក់​និង​មិន​សប្បាយចិត្ត​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ដោយ​ប្រកា​ណាមួយ​។​

​រៀបចំ​សិក្ខាសាលា​ជូន​មន្ត្រី​ពន្ធដារ និង​អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន អំពី​ដំ ណើ​រការ និង​នីតិវិធី​នៃ​ការដាក់​លិខិត​ប្រកាស​និង​បង់ប្រាក់​ពន្ធ​តាម​អន​ឡាញ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាន​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ថ្មីៗ​នេះ​។​

​ខិតខំ​បន្ត​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​នានា​ដើម្បី​ជំរុញ​ការងារ​រៀបចំ​កិច្ចព្រមព្រៀង ចៀសវាង​ការយកពន្ធ​ត្រួត ឱ្យ​ទទួលបាន​ជោគជ័យ​និង​ប្រសិទ្ធភាព​ខ្ពស់​។ បន្ត​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ដើម្បី​ឆ្លើយតប​និង​សម្រួល​ដល់​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ភាពងាយស្រួល​ច្បាស់លាស់​សម្រាប់​ការអនុវត្ត​៕​ដោយ​៖​ស៊ា ថាំង​/sn