ចំណូល​ពី​ការលក់​សំបុត្រ ចូល​ទស្សនា​តំបន់​អង្គរ​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧

436

(​ភ្នំពេញ​) ៖ ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​២០១៧ ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ទស្សនា រមណីយដ្ឋាន​អង្គរ បាន​ថវិកា​ចំនួន​១០១.៩៧៦.៤៣៩​ដុល្លារ កើនឡើង​ជាង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ្រឹះស្ថាន​អង្គរ​។​
​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ថវិកា​ពី​ការលក់​សំបុត្រ​នេះ កើនឡើង​ជាង​ឆ្នាំ​២០១៦​ចំនួន ៧២,៥៤​ភាគរយ​។​ក្នុងនោះ​​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​វិញ មាន​ចំនួន ២.៤៥៧.០២៣​នាក់ កើនឡើង​ជាង​ឆ្នាំ​២០១៦ ចំនួន​១១,៨២​ភាគរយ​។ ចំណែក​ឧបត្ថម្ភ​មូលនិធិ មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រយៈពេល​១១​ខែ​វិញ មាន​ចំនួន ៤.៣៣៩.៩៦៤​ដុល្លារ​។​
​ ​
​សេចក្តីប្រកាស​របស់​គ្រឹះស្ថាន អង្គរ​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ខែធ្នូ​វិញ ទទួលបាន​ចំណូល ១២.៣១៥.១៩៨​ដុល្លារ កើនឡើង​ជាង​ខែធ្នូ ឆ្នាំ​២០១៦ ៧១,៩៧​ភាគរយ​។ ក្នុងនោះ​ភ្ញៀវ​បាន​ចំនួន​២៦៧.២១៩​នាក់​៕​ដោយ​៖​វិបុល​/sn