ចំណូល​ពី​សំបុត្រ​ចូល​ទស្សនា​អង្គរ​៧​ខែ​២០១៨ ទទួលបាន​ជិត​៧០​លាន​ដុល្លារ​អាម៉េរិក​

1513
ចែករម្លែក
  • 51
    Shares

ដោយ​: សុផល / ភ្នំពេញ​: ក្នុង​ខែកក្កដា ឆ្នាំ​២០១៨​កន្លងមកនេះ រមណីយដ្ឋាន​អង្គរ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង​១៨​ម៉ឺន​នាក់​(១៨៥,៨៧៨​នាក់​) បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន ការកើនឡើង​១.៧៥​ភាគរយ និង​រកចំណូលបាន​ជា​ង​៤​លាន​ដ​ល្លារ​(៤, ១៩២,៥២១ ដុល្លារ​)​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​មានការ​ថយចុះ ០.៣៨​ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​គ្រឹះស្ថាន​អង្គរ​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។​

​គ្រឹះស្ថាន​អង្គរ​បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​នេះ ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ ដើម្បី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​១,៥៤២,៨៣៩​នាក់ កើន​៨,៩៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៧ និង​ទទួលបាន ចំណូល​ចូលជាតិ​ចំនួន ៦៩,៦៦៤,៨៦៨​ដុល្លារ កើន​១៥,៣៦​ភាគរយ​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ចំពោះ​ចំណូល​ដែល​រកបាន​ពី​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​៧​ខែ​របស់​គ្រឹះស្ថាន​ន​អង្គរ សម្រាប់​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​ជាង​៣​លាន​ដុល្លារ​(៣,០៨៥,៦៧៨​ដុល្លារ​)៕ ល​/សរន