ចំនួន​កុក​ក​ខ្មៅ​ដែល​មក​ឆ្លង​រដូវរងា​នៅ​តំបន់​តា​សាន​ប៉ាវ ខេត្ត​យូ​ន​ណាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​

872
ចែករម្លែក

តាម​ទិន្នន័យ​ពិនិត្យ​តាមដាន របស់​មន្ទីរ​គ្រប់គ្រង​តំបន់​អភិរក្ស​កុក ក​ខ្មៅ​ធម្មជាតិ​ថ្នាក់ ជាតិ​តា​សាន​ប៉ាវ ខេត្ត​យូ​ន​ណាន​បានឱ្យដឹងថា គិត​មក ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កុក​ក​ខ្មៅ ដែល​មក​ឆ្លង​រដូវរងា​នៅ តំបន់​តា​សាន​ប៉ាវ​មាន​ចំនួន​១.៥៤៥​ក្បាល​ដែល​បាន បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ក្នុង ប្រវត្តិសាស្ត្រ​។​
​ ​
​សត្វ​កុក​ក​ខ្មៅ​បាន​ត្រូវគេ​សន្មត ជា “​សត្វ​ផាន់​ដា​ក្នុង​បក្សី​” ហើយ​ជាស​ត្វ កុក​តែមួយ​មុខ ដែល​រស់នៅក្នុង​តំបន់ ខ្ពស់ៗ ក្នុងចំណោម​សត្វ​កុក​ទាំង​១៥​មុខ លើ​ពិភពលោក ។ កុក​ក​ខ្មៅ​ភាគច្រើន រស់នៅក្នុង​ប្រទេស​ចិន ហើយ​ជាស​ត្វ ទទួល​ការអភិរក្ស​ថ្នាក់ជាតិ​លេខ​១ ក្នុង ប្រទេស​ចិន ។​
​ ​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង ទៅនោះ តំបន់​អភិរក្ស​ធម្មជាតិ​តា​សាន​-​ប៉ាវ​បាន​ចាត់វិធានការ ច្រើន ដើម្បី ពង្វាត​ទំហំ​ដី​សើម និង​កែលម្អ​អេកូ​-​បរិស្ថាន​។ មនសិកា​អភិរក្ស​ធម្មជាតិ របស់​ប្រជាជន​ចិន ក៏បាន​ត្រូវ​លើកកម្ពស់ ជា​បន្តបន្ទាប់ ដែល​បានផ្តល់​លក្ខខណ្ឌ អំណោយផល​ដល់​ការរស់នៅ​របស់ សត្វ​កុក​ក​ខ្មៅ ៕ ដោយ​ស៊ឺ ក្វាង​លាំង (​ស៊ីន​ហួ ចិន​)

កុក​ក​ខ្មៅ​នៅ​តា​សាន​ប៉ាវ (​រូបថត​ដោយ​ចាំង ធុង​)​
#