ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​ឥណ្ឌា​កើន​ដល់​១២៥​នាក់​

928
ចែករម្លែក

​ព្យុះ​ធូលី​និង​រន្ទះបាញ់​ដ៏​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​១២៥​នាក់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៣​ឧសភា​។​

​ពពក​ធូលី​បាន​បក់បោក​គ្របដណ្តប់​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ដោយ​ធ្វើ​ផ្ទៃមេឃ​ងងឹត​នៅពេល​ខ្យល់​បក់​បោកបក់​ក្នុង​ល្បឿន​ជាង​១៣០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង បាន​បោកបក់​លើ​រដ្ឋ Uttar Pradesh រដ្ឋ​Rajasthan និង រដ្ឋ​Punjab ដោយ ផ្ទះ ដើមឈើ​និង​បង្គោល​ភ្លើង​ជាច្រើន ត្រូវបាន​បំផ្លិចបំផ្លាញ​។​

​យ៉ាងហោច​ណាស់​មនុស្ស​១១១​នាក់​បាន​ស្លាប់ ខណៈ​ដែល​ពួកគេ​បាន​ដេកលក់ នៅពេល​ជញ្ជាំង​និង​ដំបូលផ្ទះ បាន​បាក់​ធ្លាក់​សង្កត់​លើ​ពួកគេ​។​

​ក្រុមមន្ត្រី​គ្រោះមហន្តរាយ​បាន​និយាយថា​មនុស្ស​១៤ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​រដ្ឋ Andhra Pradesh ដែល​ត្រូវបាន​វាយប្រហារ​ដោយ​រន្ទះបាញ់​ជាង ៤១.០០០ កាលពី​ថ្ងៃ​ពុធ​៕ដោយ៖សុខា/sn

​ព្យុះ​ធូលី​និង​រន្ទះបាញ់​ដ៏​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​១២៥​នាក់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​