ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​នៅ​វៀតណាម​កើន​ដល់​១៥​នាក់​

890
ចែករម្លែក

ចំនួន មនុស្ស ស្លាប់ ដោយ ទឹកជំនន់ និង ការបាក់ ដី នៅ វៀតណាម បាន កើនឡើង ដល់ ១៥ នាក់ កាលពី ថ្ងៃ អង្គារ ទី ២៦ មិថុនា ដោយ អាជ្ញាធរ ព្រមាន ថា ចំនួន ស្លាប់ អាច កើនឡើង ថែមទៀត ខណៈ ការព្យាករណ៍ បង្ហាញថា ភ្លៀង នឹង ធ្លាក់ មក បន្ថែម នៅក្នុង ខេត្ត តំបន់ភ្នំ ភាគ ខាងជើង នេះ ។

ខេត្ត ឡាយ ចាវ ចម្ងាយ ៤៧០ គីឡូម៉ែត្រ ពី ទីក្រុង ហាណូយ បាន រងគ្រោះ ខ្លាំងជាងគេ ដោយ មនុស្ស ១២ នាក់ ត្រូវបាន រាយការណ៍ ស្លាប់ ដោយ ទឹកជំនន់ និង ការបាក់ ដី សង្កត់ នៅទីនេះ ក្នុងនោះ រួមមាន កូនក្មេង ២ នាក់ ។

ឡេ ត្រុ ង ក្វាង អនុប្រធាន គណៈកម្មាធិកា រ ប្រជាជន ខេត្ត បាន និយាយថា ” យើង កំពុង ប្រឈម ការធ្លាក់ ភ្លៀង មក ថែមទៀត នៅ ប៉ុន្មាន ថ្ងៃ ខាងមុខ និង បារម្ភ ថា ចំនួន មនុស្ស ស្លាប់ នឹង បន្ត កើនឡើង ខណៈ មនុស្ស ១១ នាក់ នៅ បាត់ ខ្លួន នៅឡើយ ” ។

នៅក្នុង ខេត្ត ហា យ៉ាង ជាប់ គ្នា នោះ ទឹកជំនន់ ភ្លាមៗ បានសម្លាប់ មនុស្ស ៣ នាក់ នេះ បើតាម អាជ្ញាធរ គ្រប់គ្រង គ្រោះមហន្តរាយ របស់ រដ្ឋា ភិ បាល ។

ចរាចរណ៍ នៅ តំបន់ ជាច្រើន ក្នុង បណ្តា ខេត្ត ភាគ ខាងជើង ដែល រងទឹក ជំនន់ នៅ ត្រូវ កាត់ផ្តាច់ នៅឡើយ កាលពី ថ្ងៃ អង្គារ ៕ដោយ៖វាសនា

ផ្លូវ នៅ ខេត្ត ឡាយ ចាវ ភាគ ខាងជើង ត្រូវ កាត់ផ្តាច់ ដោយ ការបាក់ ដី និង ទឹកជំនន់