ចំនួន​មនុស្ស​ស្លាប់​ដោយ​កំដៅ​នៅ​កេ​ប៊ិច​កើន​ដល់​៣៣​នាក់​

801
ចែករម្លែក
  • 27
    Shares

​អាជ្ញាធរ​ខុស​ភាព​នៅ​ខេត្ត​កេ​ប៊ិក​ ​ប្រទេស​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កក្កដា​ថា មនុស្ស​៣៣​នាក់​បាន​ស្លាប់​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​កំដៅ​នៅ​៤​ថ្ងៃ​មកនេះ​។​​ក្នុង​ចំនួន​នេះ​១៨​នាក់​ស្លាប់​នៅ​ក្រុង​ម៉ុង​ត្រេ​អាល់ កន្លែង​ដែល​សីតុណ្ហភាព​បាន​ឡើងដល់​៤៣​អង្សា​សេ​។​

​អាជ្ញាធរ​បានអោយដឹង​ទៀតថា ជនរងគ្រោះ​ជា​បុរស​អាយុ​លើ​៥០​ឆ្នាំ​ដែល​រស់នៅ​តែឯង​ក្នុងផ្ទះ​ឯកជន និង​គ្មាន​មាន​ម៉ាស៊ីនត្រជាក់​ប្រើ​៕ដោយ៖វាសនា

​បុរស​ម្នាក់​ដេក​នៅក្រោម​ដើមឈើ​ក្នុង​សួន​នៅ​ក្រុង​ម៉ុង​ត្រេ​អាល់ កាលពី​ថ្ងៃ​៥​កក្កដា​។​ការព្រមាន​អំពី​កំដៅ​ត្រូវ​បានចេញ​សំរាប់​កេ​ប៊ិច​ខាងត្បូង អុង​តូ​ញ៉ូ​និង​តំបន់​អា​ត្ល​ង់​ទិច​