ចំនួន​មនុស្ស​ស្លាប់​ដោយរ​ញ្ចួ​យ​ដី​នៅ​កោះ​ឡុ​ម​បុក​ឡើងដល់​៤៣៦​នាក់​និង​បង្ក​ការខូចខាត​៣៤៣​លាន​ដុល្លារ​

795
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នៅ​កោះ​ឡុ​ម​បុក​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ចន្ទ​ទី​១៣​សីហា​នេះ​កើន​ដល់​៤៣៦​នាក់​ខណៈ​សាកសព​នៅ​ត្រូវបាន​គេ​រកឃើញ​ពី​គំនរ​បាក់បែក​​នៃ​អាគារ​ដែល​ដួលរលំ​។​

​រញ្ជួយ​ដី​កំលាំង​៦,៩​រិ​ច្ឆ​ទ័​រ កាលពី​ថ្ងៃ​៥​សីហា បាន​បំផ្លាញ​ផ្ទះ ព្រះវិហារ​និង​ហាង​រាប់ពាន់​នៅ​ទូទាំង​កោះ​ឡុ​ម​បុក នៅពេល​តែមួយ​សប្តាហ៍​ក្រោយ​រញ្ជួយ​ដី​មួយទៀត​ដែល​​បាន​វាយប្រហារ​កោះ​ដដែល​នេះ​និង​សម្លាប់​មនុស្ស​១៧​នាក់​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយថា​”​ក្រុម​ស្វែងរក​និង​សង្គ្រោះ​នៅ​រកឃើញ​ជនរងគ្រោះ​ដែល​កប់​ក្រោម​អាគារ​បាក់​និង​ដី​ដែល​បាក់​សង្កត់​។​មនុស្ស​​ជាង​១.៣០០​នាក់​បាន​រងរបួស​និង​ជិត​៣៥៣.០០០​ផ្លាស់​ទីជម្រក​។​

​ការខូចខាត​បណ្តាលមកពី​រញ្ជួយ​ដី​នេះ រួមមាន​អាគារ ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលិតកម្ម អាចមាន​ចំនួន​៥​លាន​លាន​រូពៀ​(៣៤៣,១១​ដុល្លារ​អាមេរិក​)៕

​ជនរងគ្រោះ​នៅតែ​អាច​ត្រូវ​រកឃើញ​ពី​គំនរ​បាក់​បែកបាក់​និង​ពីក្រោម​ដី​ដែល​បាក់​