ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​បង់​ក្លា​ដែស​និងឥ​ណ្ឌា​កើន​ដល់​២៤​នាក់​

203
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​មួយ​ដែល​បាន​វាយប្រហារ​ឆ្នេរ​បង់ក្លា​ដែស​និង​ឥណ្ឌា​បាន​កើន​ដល់​២៤​នាក់ នេះ​បើ​តាម​ការអះអាង​របស់​ពួក​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា​នៅពេលប្រ​​ទេស​ទាំង​ពីរ​កំពុង​វាយ​តំលៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ព្យុះ​ដ៏​ខ្លាំង​នេះ​។​

​បង់​ក្លា​ដែស​បាន​ធ្វើ​ការជម្លៀស​មនុស្ស​ចេញ​ពី​ព្យុះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ដោយ​បាន​បញ្ជូន​មនុស្ស​ប្រមាណ​២,១​លាន​នាក់​ទៅកាន់​ជំរំ​បណ្តោះអាសន្ន​ដើម្បី​បញ្ចៀស​ការបាត់​​បង់​ឬ​រងរបួស​មនុស្ស​។​

​ព្យុះ​ស៊ីក្លូន ប៊ុល​ប៊ុល ជាមួយនឹង​ល្បឿន​ខ្យល់​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ពេល​វា​វាយប្រហា​របង់​ក្លា​ដែស​កាលពី​យប់​ថ្ងៃសៅរ៍ បាន​សម្លាប់​មនុស្ស​១២​នាក់​នៅ​បង់​ក្លា​ដែស និង​១២​នៅ​នៅ​ឥណ្ឌា​។​

​មនុស្ស​៥​នាក់​ទៀត​នៅ​បាត់​ខ្លួន​ក្រោយ​ទូក​នេសាទ​មួយ​លិច​នៅ​ជិត​កោះ​មួយរ​បស់បង់​ក្លា​ដែស​។​

​ស្ត្រី​ម្នាក់​រើសរបស់របរក្នុងផ្ទះ​ដែល​បំផ្លាញ​ដោយ​ព្យុះ​នៅ​ក្រុង​បាក់​ខា​លី កាលពី​ថ្ងៃ​១០​វិច្ឆិកា​

​បើ​តាម​រដ្ឋមន្ត្រី​បង់​ក្លា​ដែស​ម្នាក់ ព្យុះ​នេះ​បាន​បំផ្លាញ​ផ្ទះ​ប្រមាណ​១០.០០០​និង​ដំណាំ​២​ម៉ឺន​ហិច​តា​៕​ដោយ​៖​វាសនា​