ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​កូរ៉ូណា​វីរុស​កើន​ឡើង​នៅ​ចិន ដោយ​មួយថ្ងៃ​ពុធឆ្លង ​១៥.០០០​នាក់​

147
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​កូរ៉ូណា​វីរុស​COVID-19​ថ្មី​នៅ​ចិន​បាន​ស្ទុះ​ឡើង​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​ ដោយ​គណៈកម្មាធិការ​​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​ការស្លាប់​២៤២​នាក់​បន្ថែម និង​ឆ្លង​ជិត​ ១៥.០០០​ករណី​នៅ​ក្នុង​ខេត្ត ដោយសារ​អាជ្ញាធរ​ដូរ​របៀប​ធ្វើ​រោគ​វិនិច្ឆ័យ​។​

​គណៈកម្មាធិការ​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​១.៣៥៥​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​ចិន ​និង​ឆ្លង​ជិត​៦០.០០០ ក្រោយ​ពី​គណៈកម្មាធិការ​សុខាភិបា​​ល​ខេត្ត​ហ៊ូ​ប៉ី បង្ហាញ​តួលេខ​ស្លាប់​និង​ឆ្លង​ថ្មី​។​

​គណៈកម្មាធិការ​បាន​អះអាង​អំពី​ករណី​ឆ្លង​ថ្មី​១៤.៨៤០​ នៅក្នុង​ខេត្ត​សម្រាប់​ថ្ងៃ​ពុធ​។​

​កំណើន​ស្លាប់​និង​ឆ្លង​ប្រចាំ​ថ្ងៃ​ដ៏​ខ្ពស់​បែបនេះ​ ដោយសារតែ​ពួក​មន្ត្រី​បាន​ផ្លាស់ប្តូរ​វិធី​ធ្វើ​រោគវិនិច្ឆ័យ​រក​មនុស្ស​ឆ្លង​វីរុស​COVID-19​។​នេះ​មានន័យថា រូបភាព​ថត​​សួត​លើ​ជនសង្ស័យ​អាច​យក​ទៅ​វិនិច្ឆ័យ​ថា​នរណា​ម្នាក់​ឆ្លង​ឬ​មិន​ឆ្លង​កូរ៉ូណា​វីរុ​ស បាន ជំនួស​ឲ្យការ​ធ្វើ​តេស្ត​អាស៊ីដ​នុយក្លេអ៊ិ​ក តាម​ស្តង់ដារ​។​

​គណៈកម្មាធិការ​បាន​និយាយថា ការផ្លាស់ប្តូរ​ការធ្វើ​រោគវិនិច្ឆ័យ​នេះ​ដើម្បី​ឲ្យ​អ្នក​ជំងឺ​ឆាប់​ទទួល​ការព្យាបាល​និង​ឲ្យ​ស៊ីគ្នា​នឹង​ការធ្វើ​រោគវិនិច្ឆ័យ​នៅ​បណ្តា​​ខេត្ត​នានា​របស់​ចិន ហើយ​រំលេច​ឲ្យឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ស្ថានភាព​ជំងឺឆ្លង​បង្កឡើង​ដោយ​វីរុស​COVID-19​នៅ​ចិន​កំពុង​បង្ក​ភាពមិនច្បាស់លាស់​ដោយ​ម្សិលមិញ​រាយការណ៍​ថា​ធ្លាក់ចុះ​ តែ​ថ្ងៃនេះ​បែរ​ជា​កើនឡើង​​ចង់​១​ជា​១០