ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​នៅ​អាមេរិក​កើន​ដល់​៦​នាក់ ខណៈ​ការខូចខាត​ខ្ទង់ពាន់​លាន​

3177
ចែករម្លែក

ចំនួនមនុស្សស្លាប់ពីព្យុះសង្ឃរា ម៉ៃឃើលដែលបានវាយប្រហារឆ្នេររដ្ឋផ្លរីដា បានកើនដល់៦នាក់នៅក្នុង៣រដ្ឋ នេះបើតាមការបញ្ជាក់របស់មន្រ្តីអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី១១តុលា។

តម្រួតម្នាក់បាននិយាយថា មនុស្ស៤នាក់ស្លាប់នៅខណ្ឌផានហានដ៍ឡេ ក្នុងរដ្ឋផ្លរីដា និងក្មេងប្រុសម្នាក់ស្លាប់នៅរដ្ឋចចជៀនិងម្នាក់ទៀតនៅរដ្ឋណត ខារ៉ូឡាយណា។

នៅឆ្នេរម៉ិកស៊ីកូ ផ្ទះនៅទីប្រជុំជនជាប់មាត់សមុទ្រមួយត្រូវវាយពង្រាបដល់ដីដោយខ្យល់និងរលកសមុទ្រនិងទូកត្រូវបានបក់ឡើងលើគោករាប់សិបម៉ែត្រខណៈបណ្តាដងវិថីរ៉ាយប៉ាយពាសពេញដោយដើមឈើរលំនិងកំទេចកំទី។

ក្នុងពេលជាមួយគ្នា អភិបាលរដ្ឋផ្លរីដាបាននិយាយថា ព្យុះបង្កការមហន្តរាយមិនគួរអោយជឿ និងអាទិភាពសំរាប់ពេលនេះគឺស្វែងរកអ្នកនៅមានជីវិតក្នុងចំណោមអ្នកស្រុកដែលមិនបានជម្លៀសខ្លួនតាមការណែនាំ។

ពួកមន្រ្តីផ្លរីដាបាននិយាយថាផ្ទះនិងហាងជំនួញជាង៤សែនដាច់ចរន្តអគ្គិសនីនៅផ្លរីដា ហើយក្រុមហ៊ុនធានារ៉ាប់រងមួយបានប៉ាន់ប្រមាណថាព្យុះម៉ៃឃើលបង្កការខូចខាតប្រមាណ៨.០០០លានដុល្លារ៕ដោយ៖វាសនា

ការខូចខាតបង្កឡើងដោយព្យុះម៉ៃឃើលនៅឆ្នេរម៉ិកស៊ីកូ ក្នុងរដ្ឋផ្លរីដា