ចំនួន​អ្នកសិក្សា​ស្រាវជ្រាវ​បច្ចេក ទេស​ថ្មី​របស់​ប្រទេស​ចិន​ជាប់​លំដាប់​លេខ ១ លើ​ពិភពលោក ក្នុង​រយៈពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា​

294
ចែករម្លែក

តាម​របាយការណ៍​អំពី​សមិទ្ធផល​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ប្រទេស​ចិន​ថ្មី ដែល​ប្រកាស​ដោយ​អាជ្ញាធរ​ជាតិ​ស្ថិតិ​ចិន បានឱ្យដឹងថា នៅ​ឆ្នាំ ២០១៨ ប្រទេស​ចិន​មាន​អ្នកសិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ថ្មី ៤,១៩ លាន​នាក់ ស្មើនឹង ៦,២ ដង​នៃ​ឆ្នាំ ១៩៩១ ។ នៅ​ឆ្នាំ ២០១៣ ចំនួន​អ្នកសិក្សា​ស្រាវជ្រាវ​ចិន​បាន​កើនឡើង​ច្រើនជាង​ប្រទេស​អាមេរិក ហើយ​បាន​ជាប់​លំដាប់​លេខ ១ លើ​ពិភពលោក​ក្នុង​រយៈពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា ។​

តាម​របាយការណ៍​នេះ​បានឱ្យដឹងថា ថវិកា​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ប្រទេស​ចិន​បាន និង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ នៅ​ឆ្នាំ ២០១៨ ប្រទេស​ចិន​បានផ្តល់​ថវិកា ១.៩៦៥.៧០០ លាន​យាន់​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​បច្ចេកទេស​ថ្មី ស្មើនឹង ១៣៨ ដង​នៃ​ឆ្នាំ ១៩៩១ ។ នៅ​ឆ្នាំ ២០១៤ ថវិកា​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ប្រទេស​ចិន​បាន​កើន​ឡើងដល់​កម្រិត​ជាង ២% នៃ GDP ជា​លើកដំបូង ហើយ​បាន​កើន​ឡើងដល់​កម្រិត ២,១៨% នៃ GDP នៅ​ឆ្នាំ ២០១៨ ដែលមាន​កម្រិត​ខ្ពស់ជាង​កម្រិត​មធ្យម​នៃ​ប្រទេស​ចំនួន ១៥ ដែលជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ។ ប្រទេស​ចិន​បានក្លាយ​ទៅជា​ប្រទេស​ដែល​ផ្តល់​ថវិកា​សិក្សា​ស្រាវជ្រាវ​ច្រើនជាងគេ​ទី ២ លើ​ពិភពលោក​បន្ទាប់ពី​ប្រទេស​អាមេរិក ។ ម្យ៉ាងទៀត ប្រទេស​ចិន​បាន និង​កំពុង​កាន់កាប់​កម្មសិទ្ធិ​បញ្ញា​កាន់តែច្រើន ។ តាម​របាយការណ៍​នេះ​បានឱ្យដឹងថា នៅ​ឆ្នាំ ២០១៨ ការស្នើសុំ និង​ផ្តល់​កម្មសិទ្ធិបញ្ញា patent របស់​ប្រទេស​ចិន​មាន​ចំនួន ៤,៣២៣ លាន និង ២,៤៤៨ លាន ស្មើនឹង ៨៦ ដង និង ៩៨ ដង​នៃ​ឆ្នាំ ១៩៩១ ៕ (​ស៊ីន​ហួ​ចិន​)