ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ផ្ល​រិ​ន​កើនឡើង ១៦ នាក់ ខណៈ​ភ្លៀង​ខ្លាំង​បន្ត​បំផ្លិចបំផ្លាញ​រដ្ឋ​ខា​រ៉ូ​លី​ណា​

438
ចែករម្លែក

​ព្យុះកំបុតត្បូង​ផ្ល​រិ​ន​បាន​ថមថយ​ឥទ្ធិពល​ទៅជា​ព្យុះ​ត្រូ​ពិ​ក​វិញ ប៉ុន្តែ​នៅតែមាន​គ្រោះថ្នាក់​ដោយសារតែ​ភ្លៀង​ខ្លាំង​និង​ហានិភ័យ​នៃ​ទឹកជំនន់​។​

​យ៉ាងហោចណាស់​មាន​មនុស្ស ១៦ នាក់​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ទាក់ទង​ទៅនឹង​ព្យុះ​ត្រូ​ពិ​ក​ផ្ល​រិ​ន (​ដែល​ថ្មីៗ​នេះ​ទើប​ប្រែក្លាយជា​ព្យុះកំបុតត្បូង​កម្រិត​៤) រួមទាំង​បុរស​និង​ស្ត្រី​ម្នាក់​ដែល​ស្លាប់​ដោយសារ​ការពុល​ឧស្ម័ន​កាបូនឌីអុកស៊ីត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទូរទស្សន៍ CBS News​។​

​កាសែត New York Times បាន​រាយការណ៍​ថា ជនរងគ្រោះ​ទាំងនោះ​រួមមាន​ម្ដាយ​និង​កូន​ម្នាក់​ដែល​ស្លាប់​បន្ទាប់ពី​ដើមឈើ​រលំ​សង្កត់​លើផ្ទះ​របស់គាត់​។ ស្ត្រី​អាយុ ៦១ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅពេលដែល​រថយន្ត​រប​ស់​គាត់​បុក​ដើមឈើ​មួយ​នៅលើ​ផ្លូវ​។​

​ខ្យល់​ដែល​បង្កើតឡើង​ដោយ​ព្យុះ​ផ្ល​រិ​ន​នេះ​បាន​ថយ​ល្បឿន​មក​ត្រឹម​ប្រហែល ៥៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ភ្លៀង​ធ្លាក់​យ៉ាងធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​និង​ទឹកជំនន់​ជា​បន្តបន្ទាប់​កំពុង​បង្ហាញ​ពី​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​។​

​យោងតាម​អភិ​បា​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា លោក រ៉​យ ខូ​ភើ បានឱ្យដឹងថា មនុស្ស​ប្រមាណ ១៥.០០០ នាក់​កំពុងស្នាក់នៅ​ក្នុង​ជម្រក​សង្គ្រោះបន្ទាន់ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា​។ យោងតាម​កាសែត New York Times បានឱ្យដឹងថា ក្នុង​រដ្ឋ​សោ​វ​ខា​រ៉ូ​លី​ណា មនុស្ស​ប្រមាណ ៤.០០០ នាក់​កំពុងស្នាក់នៅ​ជម្រក​សង្គ្រោះបន្ទាន់​៕ ដោយ៖ កញ្ញាដាលីស

ភ្លៀង​ធ្លាក់​យ៉ាងធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​និង​ទឹកជំនន់​ជា​បន្តបន្ទាប់​កំពុង​បង្ហាញ​ពី​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​នៅ​រដ្ឋ​ខា​រ៉ូ​លី​ណា​ទាំង​២