ចំនួន​អ្នកស្លាប់​ដោយសារ​ការផ្ទុះ​នៅ​ហាង​ធ្វើ​នំ​នៅ​ប៉ារីស​បាន​កើន​ឡើងដល់​៤​នាក់​

405
ចែករម្លែក

​ចំនួន​អ្នកស្លាប់​ពី​ការសង្ស័យ​ផ្ទុះ​ហ្គាស​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​បាន​កើន​ឡើងដល់​៤​នាក់​បន្ទាប់ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ស្ត្រី​ម្នាក់​ក្នុង​​គំនរ​ថ្ម​បាក់បែក​។​

​អ្នក​ពន្លត់​អគ្គិភ័យ​២​នាក់​និង​អ្នកទេសចរ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ក៏បាន​ស្លាប់​ផងដែរ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ហាង​នំប៉័ង​មួយ​នៅក្បែរ​តំបន់​ដ៏​ពេញនិយម​មួយ​។​

​មនុស្ស​រាប់សិប​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​ដែល​បណ្តាលឱ្យមាន​ការខូចខាត​ផ្ទះ​ជាច្រើន​នៅក្បែរ​ផងដែរ​។​

​រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា មូល​ហេតុនេះ​ត្រូវបាន​គេ​គិតថា​ឧបទ្ទវហេតុ​ប៉ុន្តែ​មានការ​លើកឡើង​ផ្សេងទៀត​ក្រៅពី​ការនិយាយ​ដូចនេះ​។​

​សេចក្តីរាយការណ៍​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល​៣០​នាក់​បាន​ចូលរួម​នៅក្នុង​ការស្វែងរក​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ប្រកាសថា​បាត់​ខ្លួន​។

​សាកសព​ស្ត្រី ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃអាទិត្យ​នោះ កំពុង​ត្រូវ​បានកំណត់​អត្តសញ្ញាណ​។​

​ការ​លិច​ធ្លាយ​ហ្គាស ត្រូវបាន​រាយការណ៍​នៅ​អគារ​ហាង​នំ​នេះ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​មកដល់​ដើម្បី​ពិនិត្យមើល នៅពេលដែល​ការផ្ទុះ​នេះ បានកើត​ឡើង​៕ដោយ៖សុខា/sn

ការផ្ទុះ​ដែល​គេ​សង្ស័យថា​មកពី​ការ​លិច​ធ្លាយ​ហ្គាស មាន​កម្លាំង​ខ្លាំង​និង​បំផ្លាញ​ច្រើន​មិនគួរ​អោយ​ជឿ​