ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌា នេ​ប៉ាល់ និង បង់​ក្លា​ដែ​ស កើន​ឡើ​ដល់​ជាង​១.០០០​នាក់​

950
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​សីហា​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ ដែល​បង្ក​ការ​ជន់​លិច​រាលដាល​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា នេ​ប៉ាល់ និង បង់​ក្លា​ដែ​ស បាន​កើន​ឡើ​ដល់​ជាង​១.០០០​នាក់ ស្រប​ពេលដែល​ក្រុម​អ្នក​សង្គ្រោះ​ព្យាយាម​ទៅដល់​មនុស្ស​រាប់លាន​នាក់​ដែល​ជាប់​ទៅណា​មិន​រួច​ដោយសារ​គ្រោះមហន្តរាយ​ដ៏​អាក្រក់​បំផុត​នៅ​តំបន់​នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ទាហាន​និង​ក្រុម​អ្នក​សង្គ្រោះ​រាប់ពាន់នាក់ បានធ្វើការ​សង្គ្រោះ​នៅ​ទូទាំងប្រទេស​ឥណ្ឌា បង់​ក្លា​ដែ​ស និង នេ​ប៉ាល់ ជាទី​ដែល​ក្រុម​អាជ្ញាធរ​និយាយថា សាកសព​មនុស្ស​សរុប​ចំនួន​១.០០៩​នាក់ ត្រូវបាន​រកឃើញ​ចាប់តាំងពី​ថ្ងៃទី​១០​ខែសីហា នៅពេលដែល​ភ្លៀង​ខ្លាំង បានចាប់ផ្តើម​ធ្លាក់​។​

​នៅ​ប្រទេស​ឥណ្ឌា នៅ​រដ្ឋ​ប៊ី​ហា ដែល​ទទួល​គ្រោះទឹកជំនន់​ខ្លាំង មាន​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ជាង​៣៦៧​នាក់ ហើយ​មនុស្ស​ជិត​១១​លាន​នាក់​បាន​ទទួលរង​ប៉ះពាល់​ដោយ​ទឹកជំនន់​នៅ​រដ្ឋ​នេះ​។ នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស មនុស្ស​ចំនួន​៨២​នាក់ បាន​ស្លាប់ និង មនុស្ស​ជាង​២​លាន​នាក់​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ហើយ​នៅ​រដ្ឋ​២​ទៀត គឺ រដ្ឋ​បេង​ហ្គា​ល់​ខាងលិច និង​រដ្ឋ​អាស​សាម ជាទី​ដែល​មនុស្ស​២២៣​នាក់ បាន​ស្លាប់ ។​

​នៅ​ប្រទេស​នេ​ប៉ាល់ មនុស្ស​ចំនួន​១៤៦​នាក់ បាន​ស្លាប់ ។ ក្រុមមន្ត្រី​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​នេះ​អាច​នឹង​កើនឡើង នៅពេលដែល​ក្រុម​អ្នក​សង្គ្រោះ​ទៅដល់​តំបន់​ដាច់ស្រយាល​ជាច្រើន​ទៀត​នៅ​ប្រទេស​នេះ ហើយ នៅ​ប្រទេស​បង់​ក្លា​ដែ​ស ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​១៣៧​នាក់ និង មនុស្ស​ជាង​៧,៥​លាន​នាក់ បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ៕ ដោយ៖ សុខា

ទាហាន​និង​ក្រុម​អ្នក​សង្គ្រោះ​រាប់ពាន់នាក់ បានធ្វើការ​សង្គ្រោះ​នៅ​ទូទាំងប្រទេស​ឥណ្ឌា បង់​ក្លា​ដែ​ស និង​នេ​ប៉ាល់ ខណៈដែល​ចំនួន​អ្នកស្លាប់​កើន​ឡើ​ដល់​ជាង​១.០០០​នា