ចំនួន​អ្នកស្លាប់​ដោយ​ការ​លិច​នាវា​ចម្លង​នៅ​ឥណ្ឌូនេស៊ី កើនឡើង​ដល់​២៤​នាក់​

3020
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​២៤​នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ខែកក្កដា​បន្ទាប់ពី​នាវា​ចម្លង​មួយ បាន​ជាប់​កឿង​ហើយ​លិច​នៅ​នៅឯ​នាយ​​សមុទ្រ​ឥណ្ឌូនេស៊ី ។

​ក្រុម​អ្នក​សង្គ្រោះបាន​ជួ​យស​ង្រោះ​អ្នកដំណើរ​ច្រើន​នាក់​ខណៈដែល​ពួក​អ្នកដំណើរ​មួយចំនួនទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃ​ដដែល ដែល​ក្រុម​អាជ្ញាធរ​បាន​បញ្ឈប់​ការស្វែងរក​មនុស្ស​ជាង​១៦០​នាក់​ដែល​បាន​បាត់​ខ្លួន បន្ទាប់ពី​នាវា​ចម្លង​មួយ​ផ្សេងទៀត​ បាន​លិច​នៅ​បឹង​ទេសចរណ៍​មួយ​នៅ​កោះ​Sumatra កាលពី​២​សប្តាហ៍​កន្លងទៅ​។​

​នៅក្នុង​ហេតុការណ៍​លិច​នាវា​ចម្លង​ចុងក្រោយ​បំផុត​នេះ សាកសព​២៤​នាក់ ត្រូវបាន​រកឃើញ​ដោយមាន​អ្នក​នៅរស់​ចំនួន​៧៤​នាក់ ប៉ុន្តែ​មនុស្ស​៤១​នាក់​បាន​បាត់​ខ្លួន​។​

​មាន​អ្នកដំណើរ​សរុប​១៣៩​នាក់​នៅលើ​នាវា​ចម្លង​ដែល​បាន​លិច​ចុងក្រោយ​បំផុត​នេះ​។​

​ក្រសួង​ដឹកជញ្ជូន​បាន​និ​យា​យា ការជួយ​សង្គ្រោះ ត្រូវបាន​កំពុង​ធ្វើ​៕ដោយ៖សុខា/SN

​មនុស្ស​យ៉ាងតិចណាស់​២៤​នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​នាវា​ចម្លង​មូ​យ បាន​ជាប់​កឿង​ហើយ​លិច​នៅ​នៅ​ឯនាយសមុទ្រ​ឥណ្ឌូនេស៊ី