ចំនួន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​នៅ​ជប៉ុន​កើន​ដល់​១៩​នាក់

2591
ចែករម្លែក

ក្រុមអ្នករុករកបានប្រើសត្វឆ្កែនិងគ្រឿងចក្រដើម្បីជីកកកាយភក់និងកំទេចកំទីនៅថ្ងៃសុក្រទី៧ខែកញ្ញាដើម្បីរកអ្នករស់រានមានជីវិតនៅក្រោមដីរលំបាក់ ដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសជប៉ុន ភាគខាងជើង ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់។

រញ្ជួយដីកម្លាំង៦,៧រិច្ឆទ័រកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែកញ្ញាបានបណ្តាលឱ្យមានបំណាក់ដីជាច្រើនកន្លែង ដោយបានកប់ផ្ទះជាច្រើនខ្នងនិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធនៅកោះហុកកៃដូ (Hokkaido) នៅភាគខាងជើងនៃប្រទេសជប៉ុន។ នៅទីក្រុង អាត់ស៊ូម៉ានៅកោះនេះមនុស្សចំនួន២៦នាក់ បាននៅបាត់ខ្លួននៅឡើយ៕ដោយ៖សុខា/SN

ផ្លូវនិងផ្ទះត្រូវបានខូចខាតដោយការរញ្ជួយដីនៅទីក្រុងសាប់ប៉ូរ៉ូនៅកោះហុកកៃដូ ប្រទេសជប៉ុន