ចំនួន​អ្នកស្លាប់​ដោយ​ការឆេះ​រថយន្ត​ដឹក​ប្រេង​នៅ​ប៉ា​គី​ស្ថាន​កើនឡើង​ដល់​១៤៨​នាក់​

258

លោក​មហាម៉ាត់ បា​កា មន្ត្រី​គ្រប់គ្រង​ការសង្គ្រោះ​ម្នា​ក់នៅ​តំបន់​កើតហេតុ​ការណ៍​នេះ បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយ​ការឆេះ​រថយន្ត​ដឹក​សាំង​នៅ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​ទី​២៥​មិថុនា បាន​កើន​ឡើងដល់​១៤៨​នាក់ និង មនុស្ស​៥០​នាក់​បន្ថែមទៀត បាន​រងរបួស​ធ្ងន់​។ មន្ត្រី​នេះ បាន​និយាយថា ចំនួន​អ្នកស្លាប់​នេះ ត្រូវបានរ​ពឹង​ថា​នឹង​កើនឡើង​បន្ថែមទៀត ដោយ​និយាយថា មាន​អ្នករបួស​រាប់សិប​នាក់​បន្ថែមទៀត​នោះ​។​

រថយន្ត​ដឹក​ប្រេង​នេះ បាន​ក្រឡាប់​និង​ផ្ទុះ​ឆេះ នៅ​ស្រុក បា​ហា​វ៉ាល​ពួ នៅ​ខេត្ត​ពុន​ចាប ភាគ​ខាងកើត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយបាន​ឆេះ​រាលដាល​ដល់​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល​ស្ថិត​នៅក្បែរ​ផ្លូវធំ​នេះ ។ បន្ទាប់ពី​រថយន្ត​ដឹក​ប្រេង​នេះ​បាន​ក្រឡាប់​នៅ​ជិត​ផ្លូវ​នេះ មនុស្ស​ជាច្រើន​នាក់ បាន​ទៅកាន់​រថយន្ត​នោះ ដើម្បី​ប្រមូល​ដួស​យក​ប្រេង​ដែល​លេច​ធ្លាយ​នោះ​។ មនុស្ស​មួយចំនួន បាន​ជក់បារី នៅ​ជិត​នោះ ដែល​បាន​បណ្តាល​ឆាបឆេះ​ឡើង ហើយ​បាន​បង្ក​ជា​អ​ណ្តា​តភ្លើង​ឆាបឆេះ​ខ្លាំង ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​មួយចំនួន​។ ជន​រង​រងគ្រោះ​មួយចំនួន​អាច​ស្គាល់​អត្តសញ្ញាណ​បាន​តាមរយៈ​ធ្វើ​ពិនិត្យមើល DNA ដោយសារតែ​សាកសព​ទាំងនោះ​បាន​ឆេះ​ខ្លោច​ខ្លាំង​នៅក្នុង​ហេតុការណ៍​នេះ​៕

ចំនួន​អ្នកស្លាប់​ដោយ​ការឆេះ​រថយន្ត​ដឹក​ប្រេង​នៅ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ បាន​កើន​ឡើងដល់​១៤៨​នាក់