ចំនួន​អ្នកស្លាប់​ដោយ​ទឹកជំនន់​និង​បំណាក់​ដី​នៅ​វៀតណាម កើនឡើង​ជាង​៥០​នាក់

251

ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បង្ក​ជា​ទឹកជំនន់​ជន​លិច​និង​ការបាក់​ដី​រលំ នៅ​វៀតណាម ភាគ​ខាងជើង និង​កណ្តាល អស់​រយៈពេល​២​ថ្ងៃ​មកនេះ​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥២​នាក់ និង មនុស្ស​២១​នាក់​កំពុង​បាត់​ខ្លួន​ហើយ​បង្ក​ការ​ជន់​លិច​និង​ការខូចខាត​ច្រើន នៅ​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង​និង​កណ្តាល​នៃ​ប្រទេស​នេះ ដោយ​រួមមាន ខេត្ត​ហាវ​បិ​ញ ខេត្ត​ថា​ញ់​ហូ ខេត្ត​ង៉េ​អាន ខេត្ត​សុន​ឡា និង ខេត្ត​យេន​បៃ ។

​ខេត្ត​ហាវ​បិ​ញ​បានទទួល​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​មនុស្ស​ស្លាប់​២៣​នាក់ ។​

​របាយការណ៍​ជាទូទៅ​អំពី​ការខូចខាត​សរុប​នេះ គឺ ផ្ទះ​ជាង​២០០​ខ្នង​បាន​ដួលរលំ និង ផ្ទះ​ជិត​១៨.០០០​ខ្នង​ផ្សេងទៀត​ត្រូវបាន​ទឹក​ជន់​លិច​ឬ​ខូចខាត​។ ផលដំណាំ​ស្រូវ ជាង ៨.០០០​ហិកតា បាន​ខូចខាត ហើយ​សត្វពាហនៈ ជិត​៤០.០០០​ក្បាល បាន​ងាប់ ឬ ត្រូវបាន​ទឹក​ហូរ​នាំយកទៅ​។ ជាង​១៧.០០០​គ្រូ​សារ​ត្រូវបាន​ជម្លៀសចេញ​៕ ដោយ៖ សុខា

ស្ពានបាក់ដោយកម្លាំងទឹកនៅក្នុងខេត្តយេនបាយ

Two soldiers walk a pig through flood water in northern province of Thanh Hoa, Vietnam, Wednesday, Oct. 11, 2017. Floods triggered by a tropical depression in Vietnam have killed 15 people and left eight others missing. The storm hit central Vietnam on Tuesday, bringing heavy rain to the region and to parts of northern Vietnam. (Trinh Duy Hung/Vietnam News Agency via AP)

ទាហាន២នាក់ដើរលុយទឹកជំនន់នៅក្នុងខេត្តថាញ់ ហ័រ

​ក្រុម​អ្នក​សង្គ្រោះ រុករក​ជនរងគ្រោះ​ដែល​កប់​ក្នុង​បំណាក់​ដី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែតុលា​នៅ​ខេត្ត​ហាវ​បិ​ញ