ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​កើន​ដល់​៤៧​នាក់​ហើយ​បន្ទាប់ពី​រកឃើញ​១០​ករណី​ថ្មី​ទៀត

143
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅ​យប់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩(COVID19)​ថ្មី​ចំនួន​១០​នាក់​បន្ថែមទៀត​។​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​វិជ្ជមានខូវីដ១៩សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៤៧​នាក់​។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នេះ​បានឱ្យដឹងថា​ករណី​ថ្មី​នេះ​មាន​ជនជាតិខ្មែរ​ចំនួន​៤​នាក់ ដែល​វិលត្រឡប់​ពី​ម៉ាឡេស៊ី​និង​៦​នាក់​ទៀត​ជា​ជនជាតិ​ម៉ាឡេស៊ី​៕S/

សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​៖