ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​វៀតណាម​កើនឡើង​ដល់​១០​នាក់​

310
ចែករម្លែក

​ផល​ប៉ះពាល់​ដោយ​ខ្យល់ព្យុះ​Wipha បាន​សម្លាប់​មនុស្ស​១០ នាក់​និ ១១ នាក់​កំពុង​បាត់​ខ្លួន នៅពេល​ផ្លូវ ផ្ទះ និង​ដំណាំ​ជាច្រើន ត្រូវបាន​បំផ្លាញ​។​

​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ខេត្ត Thanh Hoa ជា​ទី​ដែល​មនុស្ស​យ៉ាងតិចណាស់​៥​នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​១០​នាក់​។​នេះ​បើ​យោង​តាម​ព័ត៌មាន​ចុងក្រោយ​​ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​បណ្តា​ខេត្ត​នៅ​តំបន់​ភ្នំ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ គឺ​ខេត្ត Bac Kan ខេត្ត​Dien Bien ខេត្ត​Lao Cai និង​ខេត្ត Son La ត្រូវបាន​រាយការណ៍​ថា ខេត្ត​នីមួយៗ មាន​អ្នកស្លាប់​​ម្នាក់ ។​

​អ្នកស្លាប់​ផ្សេងទៀត​គឺ​នៅ​ខេត្ត​Phu Tho ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ។ លោក Nguyen Xuan មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា សាកសព​បុរស​អាយុ ៣៣ ឆ្នាំ​ម្នាក់ ត្រូវបាន​រកឃើញ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៥​សីហា​។ គាត់​ត្រូវបាន​ទឹក​ហូរ​នាំយកទៅ នៅ​ពេល​គាត់​បាន​កំពុង​ធ្វើ​ការនេសាទ​នៅ​ទន្លេ​។​

​ខ្យល់ព្យុះ Wipha ដែល​ជា​ព្យុះ​ទី ៣​ដែល​បក់បោក​លើ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ បាន​ក្លាយជា​ព្យុះ​វិ​សម្ពាធត្រូ​ពិកកា​ល​ព្រឹក​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​វា​បាន​មក​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាង​​ជើង​នៃ​ប្រទេស​នេះ​កាលពី​យប់​ថ្ងៃ​សុក្រ ដោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ជា​ទឹកជំនន់​បំណាក់​ដី​និង​នៅ​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង​និង​ភាគ​កណ្តាល​នៃ​ប្រទេស​នេះ​។​

​ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៥៩ ខ្នង​និង​ខូចខាត​ផ្ធះ​ចំនួន​២០០​ខ្នង​ទៀត នៅ​ខេត្ត Thanh Hoa បំផ្លាញ​ដំណាំ​កសិកម្ម​ជា​ច្រើន និង​បង្ក​ជា​ការបា​ក់ដី​នៅតាម​ដងផ្លូវ​ជាច្រើន​។​

​ការខូចខាត​ពីដំបូងៗ​ត្រូវបាន​ប៉ាន់ស្មាន​ថា​អស់​ទឹកប្រាក់​សរុប​៥,៨ លាន​ដុល្លារ​៕​ដោយ​៖​សុខា/sn

ផ្ទះ​ដួលរ​លំដោយ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​Wipha​នៅ​ខេត្ត​Thanh Hoa ប្រទេស​វៀតណាម