ចំនួន​អ្នក​ស្លាប់​ដោយសារ​ផឹកស្រា​ផលិត​លួចលាក់ នៅ​ឥណ្ឌូនេស៊ី កើនឡើង​ដល់​៩០​នាក់

3262
ចែករម្លែក
  • 20
    Shares

ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មេសា​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ផឹកស្រា​ផលិត​លួចលាក់​ខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី បាន​កើនឡើង​ដល់​៩០​នាក់ ​ដោយ​នាំ​មាន​ការប្រកាសអាសន្ន​នៅ​តំបន់​ដែល​មាន​បញ្ហា​នេះ កើតឡើង​។​

​ប៉ូលិស​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែម​ទៀត ខណៈ​ដែល​ពួកគេ​ធ្វើការ​ឆ្មក់​ឆែកឆេរ​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ដែលមាន​អ្នក​កាន់​សាសនា​​អ៊ីស្លាម​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​នេះ​ដើម្បី​ចាប់​អ្នកលក់ ស្រា​មាន​សារធាតុ​ពុល នេះ​។​

​កាលពី​ថ្ងៃ​អង្គារ ក្រុម​អាជ្ញាធរ បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩០​នាក់ បាន​ស្លាប់​ក្នុង​រយៈពេល​ជាង​២​សប្តាហ៍​កន្លងទៅ​នេះ នៅ​ទីក្រុង​ហ្សា​ការតា ខេត្ត​ វ៉េ​ស ចា​វ៉ា (West Java )​និង នៅ​ខេត្ត​ប៉ា​ពូ (Papua )​ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់​បន្ថែមទៀត ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ផឹកស្រា​ដែល​​មាន​ជាតិពុល​នេះ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​កំពុង​តាម​រក​ចាប់ខ្លួន អ្នក​ចែកចាយ​ដ៏​ធំ​នៃ​ផលិតផល​ស្រា​ដែលមាន​​ជាតិ​ពុល​នេះ​៕​ដោយ​៖​សុខា​/sn

​ប៉ូលិស​ឥណ្ឌូនេស៊ី ចាប់​រឹបអូស​ធុង​ដាក់​ស្រា​ផលិត​ខុសច្បាប់​ពី​ផ្ទះ​មួយ​នៅ​ខេត្ត វ៉េ​ស ចា​វ៉ា កាលពី​ថ្ងៃទី​៨​ខែ​មេសា ឆ្នាំ​២០១៨