ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន កើនឡើង​ដល់​២៣​នាក់​

344
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កើនឡើង​ដល់​២៣​នាក់​នៅ​សុក្រ​ទី​១២​ខែកក្កដា បន្ទាប់ពី​មនុស្ស​ច្រើន​នាក់ បាន​ស្លាប់​ដោយ​​សារ​មុខ​របួស​ធ្ងន់ធ្ងរ​របស់​ពួកគេ បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​ឧបទ្ទវហេតុ​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ នៅ​ទីក្រុង​Rahim Yar Khan នៅ​ខេត្ត​Punjab បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ មកពី​ទីក្រុង​Lahore បាន​បុក​​ជាមួយនឹង​រថភ្លើង​ដឹកទំនិញ​មួយ​ដែល​បាន​ឈប់​នៅ​ផ្លូវ​ឆ្លងកាត់​។​

​ក្រុមមន្ត្រី​អយស្ម័យ​បាន​និយាយថា បាន​និយាយថា មនុស្ស​សរុប​ចំនួន​៧៣​នាក់​កំពុង​ត្រូវបាន​ព្យាបាល​របួស​របស់​ពួកគេ​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ទំនង​ជា​បាន​ដូរ​ផ្លូវខុស ដោយ​បើក​លើផ្លូវ​ដែល​រថភ្លើង​ដឹកទំនិញ​នេះ​បាន​កំពុង​ឈប់​នៅ​ស្ងៀម ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ដំបូង​៕​ដោយ​៖​សុខា​

​ក្រុម​អ្នក​សង្គ្រោះ ធ្វើការ​សង្គ្រោះ​នៅ​កន្លែង​រថភ្លើង​បុក​គ្នា​ដោយ​ទូរថភ្លើង​មួយចំនួន​ខូចខាត បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ

#