ចំនួន​អ្នក​ស្លាប់​ដោយ​អគ្គិភ័យ​ឆេះ​ស្ទូឌីយោ​ថត​គំនូរជីវចល​នៅ​ជប៉ុន កើនឡើង​ដល់​៣៣​នាក់​

368
ចែករម្លែក

​ក្រុមមន្ត្រី បាន​និយាយថា​ចំនួន​អ្នក​ស្លាប់​ដោយ​អគ្គិភ័យ​ឆេះ​ស្ទូឌីយោ​គំនូរជីវចល​មួយ​នៅ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា បាន​កើនឡើង​ដល់​៣៣​នាក់​។

​មនុស្ស​រាប់​សិប​នាក់​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​នៅ​ទីក្រុង​ក្យូ​តូ បន្ទាប់ពី​បុរស​ម្នាក់ បាន​ដុត​ស្ទូឌីយោ​នេះ​។​

​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​អាយុ​៤១​ឆ្នាំនេះ បាន​លួច​ចូល​ស្ទូឌីយោ​នេះ​ដោយ​បាន​ចាក់​ប្រេង​ដុត​វា​។ ជនសង្ស័យ​នេះ ត្រូវបាន​ចាប់ខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ដោយ​រង​របួស​។​

​អគ្គិភ័យ​នេះ បាន​កើត​ឡើង​នៅ​អគារ​ជាន់​ទី​៣​នៃ​ស្ទូឌីយោ​នេះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​ប៉ូលិស​បាន​រកឃើញ​កាំបិទ​ជាច្រើន​នៅ​កន្លែង​កើតហេតុ​នេះ ។ សារព័ត៌មាន​NHK បាន​និយាយថា បុរស​នេះ ត្រូវបាន​គេ​ស្តាប់​ឮ​ជេរ​ខ្លាំងៗ​ថា​«​ងាប់​ទៅ​!» នៅ​មុន​ពេល​គាត់​បាន​ដុត​អគារ​នេះ​។

​ប៉ុន្តែ ទោះ​យ៉ាងនេះក្តី ទំនាក់ទំនងរ​បស់​ជនសង្ស័យ​ជា​មួយ​ក្រុមហ៊ុន​ស្ទូឌីយោ​ថត​គំនូរជីវចល​នេះ មិនទាន់​គេ​ដឹង​ច្បាស់​យ៉ាងណា​នោះ​ទេ​៕ដោយ៖សុខា/sn

ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​បានចាប់ផ្តើម​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការដុត​អាគារ​ក្នុង​ឧបទ្ទវហេតុ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​នេះ​ច្រើន​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២