ចំនួន​៤​វរ​សេនា​តូច​របស់​ខេត្តបន្ទាយមានជ័យ ទទួលបាន​ម៉ូតូ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​

340
ចែករម្លែក

ដោយ:គូលែន/បន្ទាយមានជ័យ ៖ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ខេត្តបន្ទាយមានជ័យ បានទទួល​ម៉ូតូ​ថ្មីស្រឡាង​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​។​

ពិធី​ប្រគល់​ម៉ូតូ​ថ្មីស្រឡាង​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដោយមាន​ការចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន តំណាងឲ្យ​នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង សុមេធ អគ​ញគ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ និង​តំណាងអោយ​នាយ​ឧ​ត្ត​ម​សេនី​យ៏ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ បាន​មាន​ប្រសា​ស​ន៏​ថា វរ​ទាំង​៤​ដែល​ទទួលបាន​ម៉ូតូ​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត សាវឿន គឺមាន​វរ​សេនា​តូច​លេខ​៩១១ ទទួលបាន​ម៉ូតូ​ចំនួន​១០​គ្រឿង ,​វរ​សេនា​តូច​លេខ​៨០៧ ទទួលបាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, វរ​សេនា​តូច​លេខ​៨១៥ ទទួលបាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, និង​វរ​សេនា​តូច​លេខ​៨៩១ ទទួលបាន​ម៉ូតូ​ចំនួន​៧​គ្រឿង​។​

ក្នុង​ឪ​កាស​ប្រគល់​ម៉ូតូ​នោះ នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ បាន​ស្នើអោយ​មន្ត្រីនគរបាល​គ្រប់​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ត្រូវការពារ​នឹង​ទប់ស្កាត់​អោយបាន​នៅ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ឆ្លងដែន​និង​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ​ក៏បាន​ស្នើអោយ​មន្ត្រី​ទាំងអស់​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ត្រូវ​ធ្វើការ​យាមល្បាត​អោយបាន​ទៀងទាត់​ដើម្បី​ក្តាប់​សភាព​ការ​ណ៏ ដែល​ស្ថិតនៅក្នុង​តំបន់​ខ្លួន​ប្រតិបត្តិការ​។​

ក្នុង​ឪ​កាស​នោះ​នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ ក៏បាន​ចែក​ម៉ូតូ​ទៅតាម​វរ​សេនា​តូច​និង​បានផ្តល់​ថវិកា​ទៅតាម​មេ​បញ្ជ​ការ​វរ និង​បានផ្តល់​ថវិកា​ជូន​ដល់​មន្ត្រី​ក្នុង​វរ​ផងដែរ​៕B/



#