ចំបាប់​ដណ្តើម​មេដាយ​១៦​គ្រឿង​នៃ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​

189

ដោយ​:​រ៉ូ​ហ្សា​/​ភ្នំពេញ​:​ក្រុម​កីឡាករ​កីឡាការិនី​ចំបាប់​កម្ពុជា​ដណ្តើមបាន​មេដាយ​ចំនួន​១៦​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ “ Southeast Wrestling and Grappling Championships Philippines” ទីក្រុង San Pablo ប្រទេស​ហ្វីលីពីន​ដែល​ការប្រកួត​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី ៦​ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជា​

​ ​មេដាយ​សរុប​ចំនួន​១៦​គ្រឿង ក្នុងនោះ​មាន​មេដាយមាស ចំនួន​បី​គ្រឿង​, មេដាយប្រាក់​ចំនួន បួន​គ្រឿង និង​មេដាយប្រាក់​ចំនួន​ប្រាំបួន​គ្រឿង​។​កីឡាករ ឌន សៅ ទទួលបាន​មេដាយមាស​មួយគ្រឿង និង​មេដាយ​សំរឹទ្ធិ​មួយគ្រឿង​។ កីឡាករ ចាប សុខលី ទទួលបាន​មេដាយមាស​មួយគ្រឿង​។ កីឡាករ ច្រាយ ប្រុស ទទួលបាន​មេដាយមាស​មួយគ្រឿង ។​

​ ​ចំពោះ​កីឡាការិនី សឿន នឿន ទទួលបាន​មេដាយប្រាក់​មួយគ្រឿង និង​មេដាយ​សំរឹទ្ធ​មួយគ្រឿង​។ កីឡាករ កែវ សុ​ភ័​ក្រ ទទួលបាន​មេដាយប្រាក់​មួយគ្រឿង និង​មេដាយ​សំរឹទ្ធ​គ្រឿង ។ កីឡាការិនី ជា កញ្ញា ទទួលបាន​មេដាយប្រាក់​មួយគ្រឿង និង​កីឡាការិនី វ​ថ្ថា លក្ខិណា ទទួលបាន​មេដាយប្រាក់​មួយគ្រឿង ។​
​ ​កីឡាករ ហេង វុទ្ធី ទទួលបាន​មេដាយ​សំរឹទ្ធិ​ពីរ​គ្រឿង​។ កីឡាករ ឆាំ ពិ​សិន ទទួលបាន​មេដាយ​សំរឹទ្ធិ​ពីរ​គ្រឿង​។ កីឡាការិនី ឌិ​ត សំណាង ទទួលបាន​មេដាយ​សំរឹទ្ធ​មួយគ្រឿង និង​កីឡាការិនី ឌន ស្រស់ ទទួលបាន​មេដាយ​សំរឹទ្ធិ​មួយគ្រឿង​៕SRN