ចំហ​, ចំហៀវ​, ចំហេះ​, ចម្លង​, ចម្រោះ​, ចម្ប៉ា​, ចំប៉ា​, ចរចា​, ចំហុយ​, សង្គហៈ​, សទិសសញ្ញា​, សន្យា​, សសៀរ​, សសរ​, ប្រញាប់​, ប្រញាល់​, ប្រជ្រៀត​, សព៌ាង្គ​

1548
ចែករម្លែក

ចំហ ( កិ​. ឬ កិ​. វិ​. ) បើក​ឲ្យ​ច្រហ : ចំហ​ទ្វារ​, ចំហ​បង្អួច​; ចំហ​ខ្លួន ។ និយាយ​បើកចំហ គឺ​និយាយ​ឥត​លាក់បាំង ។

​ចំហៀវ ( កិ​. ) ធ្វើ​ឲ្យ​ហៀវ​, សម្រាំង​ឲ្យ​សុទ្ធ : ចំហៀវខ្លាញ់​, ចំហៀវប្រេង ។

ចំហេះ ( ន​. ) ការឆេះ : ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ចំហេះ​ព្រៃ ឬ ចំហេះ​ចំបើង ។

ចម្លង ចំ​-​ល៉​ង ( កិ​. ) ធ្វើ​ឲ្យ​ឆ្លង​, នាំ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​, ផ្ទេរ​ពី​ទីមួយ​ទៅ​ទីមួយ​, កត់ ឬ សរសេរ​ពី​ច្បាប់​មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយទៀត : ចែវ​ទូក​ចម្លង​មនុស្ស​; ចម្លងសំបុត្រ​, ចម្លងសាស្ត្រា ។ ចម្លងគ្រោះ គឺ រំដោះគ្រោះ ។ ចម្លងជំងឺ គឺ​នាំ​ឲ្យ​ឆ្លង​ជំងឺ ។

​ចម្រោះ ចំ​-​រ៉ោះ ( ន​. ) ដំណើរ​ដែល​ច្រោះ : ចម្រោះភ្នំ​, ចម្រោះច្រាំងទន្លេ ។

​ចម្ប៉ា ចំប៉ា បា​.; សំ​. ( ន​. ) (​ចម្បក​; ចម្បក​, ច​ម្បា​) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា ក្រអូប​ឈ្ងប់​; មាន​ពីរ​យ៉ាង​គឺ ចម្ប៉ាស​, ចម្ប៉ាក្រហម ។ ចំប៉ា សំ​. បា​. ( ន​. ) (​ច​ម្បា​) ឈ្មោះ​រាជធានី​មួយ​របស់​ដែន​អង្គៈ ក្នុង​មជ្ឈិមប្រទេស (​ឥណ្ឌា​) ពី​ក្នុង​បុរាណសម័យ​យូរហើយ ។

​ចំប៉ា ឬ ចាមប៉ា ( ន​. ) ឈ្មោះ​ដែន​មួយ​នៅ​ខាង​ទិស​បូព៌ា​នៃ​កម្ពុជរដ្ឋ​, មានឈ្មោះ​ប្រាកដ តែ​ពី​ក្នុងសម័យ​មហានគរ (​នគរធំ​), ជា​ដែន​របស់​ពួក​មនុស្សជាតិ ចាម្ប៍ ឬ ចាម ។​ល​។ លុះ​ចំណេរ​កា​លត​មក​ពួក​មនុស្សជាតិ ត័ង​កៀ មានអំណាច​គ្រប​សង្កត់​លើ ក៏​ដេញ​កំចាត់​ពួក ចាម ចេញ​អស់ ។​ល​។ ពួក​ខ្លះរ​ត់ម​កនៅ​អាស្រ័យ​ក្នុង​កម្ពុជរដ្ឋ​ជាប់​ហៅថា ចាមៗ រៀង​មកដល់​សព្វថ្ងៃនេះ ។​ល​។ ពួក ត័ង​កៀ តាំង​នាម​ដែន ចម្ប៉ា ទាំងមូល​ហៅថា អណ្ណាម ជាប់​រៀងមក ។​ល​។ គោល​ចារឹក​និង​បុរាណវត្ថុ​ជា​កេរដំណែល​របស់​ពួក​ចាម ច្រើន​មាន​ប្រាកដ​នៅ​តំបន់ ទួ​រ៉ា​ន ក្នុង​ដែន អណ្ណាម សព្វថ្ងៃនេះ​។ ចាម្ប៉ា​

​ចរចា ច​-​ចា ( កិ​. ) និយាយ​ប្រស្រ័យ​, សំណេះសំណាល​រកគ្នា : គេ​កំពុង​ចរចា​គ្នា​; សត្វ​សារិកាកែវ វា​កំពុង​ទំ​លើ​មែកឈើ វា​ចរចា​គ្នា​វា​ដូច​មនុស្ស​យើង​ដែរ​ហ្ន៎ !

ចំហុយ ( កិ​. ) កម្ដៅ​ឬ​ចម្អិន​ដោយ​ចំហាយ​ទឹក​ក្ដៅ​ដែល​ហុយ​ឡើង : ចំហុយ​បាយដំណើប​, ចំហុយត្រី ។ គុ​. ដែល​ឆ្អិន​ដោយ​ចំហុយ : បាយ​ចំហុយ​, ពោត​ចំហុយ​, ត្រី​ចំហុយ ។

​សង្គហៈ សង់គៈហៈ បា​.; សំ​. ( ន​. ) (​សង្គហ​; សំ​គ្រហ​) សេចក្ដី​ឬ​ការសង្គ្រោះ​; ការ​កាន់​យក​ឬ​ស្រង់សេចក្ដី​យក​ដោយ​សង្ខេប ។ សង្គហកម្ម ការធ្វើ​សេចក្ដី​សង្គ្រោះ ។ សង្គហការណ៍ ហេតុ​ឬ​ដំណើរ​នៃ​សេចក្ដី​សង្គ្រោះ ។ សង្គហធម៌ ធម៌​សង្គ្រោះ​, ធម៌​សម្រាប់ សង្គ្រោះ​គ្នា ។ សង្គហភាព ភាព​នៃ​សេចក្ដី​សង្គ្រោះ ។ សង្គហវត្ថុ​ទីតាំង​ឬ​អង្គ​នៃ​សេចក្ដី សង្គ្រោះ​, មាន ៤ ប្រភេទ​គឺ ការ​ឲ្យ​ទេយ្យវត្ថុ​, ការ​ពោល​វាចា​គួរ​ឲ្យ ចង់​ឮ​ចង់​ស្ដាប់​, ការប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា​, ការតាំង​ខ្លួន​ស្មើៗ (​ម​. ព​. រាជ ផង​) ។​ល​។

សទិសសញ្ញា សៈទិសៈ ស័​ញ​-​ញ៉ា បា​. ស​. ( ន​. ) ការ​សម្គាល់ថា ដូចគ្នា​, សន្មត​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង (=) នេះ​មាន​អត្ថ​ថា គឺ​, គឺជា សម្រាប់​ប្រើ​សរសេរ​ងាយ​, ដូចជា ទ្រព្យ = សម្បត្តិ = ធនធាន ជាដើម (​បារ​. égal, e, aux) ។ ម​. ព​. សមសញ្ញា ផង ។

​សន្យា សន់​-​យ៉ា ( កិ​. ) (​ក្លាយ​មកពី បា​. សញ្ញា​) ប្តេជ្ញា​, សន្មត​: សន្យា​ពីរ​ខែ​នឹង​យក ប្រាក់​៣០​រៀល​មក​សង ។ ន​. សេចក្ដី​ប្តេជ្ញា​, សន្មតិ : មាន​សន្យា​, តាម​សន្យា (​ម​. ព​. សញ្ញា ផង​) ។

​សសៀរ ស៏​- ( កិ​. ឬ កិ​. វិ​. ) សៀរ​សំរៀមៗ : សសៀរ​តាម​ជញ្ជាំង​; ដើរ​សសៀរ​តាម មាត់​ត្រពាំង ។ និ​. ជិត​នឹង​, រកកល់នឹង : សសៀរ​នឹង​បាន (​ព​. ប្រ​.) ។

​សសរ ស៏​-​ស ( ន​. ) គ្រឿង​ទព្វសម្ភារៈ​ជា​ជំហរ​ទ្រ​ឬទ​ប់គ្រឿង​ប្រុង​ទាំងពួង : សសរ​ឫស្សី​, សសរឈើ​, សសរថ្ម​; សសរផ្ទះ​, សសរស្ពាន​, សសរកី ។ សសរកន្លោង សសរ​កណ្ដាល​ដែលជា​មេ​លើ​អស់​សសរ​ទាំងពួង ។ សសរខឿន បង្គោល​ខឿន ។ សសរជើងរៀង សសរ​ជួង​ខាង ។ សសរទ្រូង សសរ​ជួរ​កណ្ដាល ។ សសរប្រឡៅមូល សសរឈើ​ដែល​គេ​គ្រាន់តែ​ច្រាស់​សំបក​ចេញ ហើយ​គេ​ច្រាស់​ឬ​ឈូស​សម្អាត ឲ្យ​មូល​ប៉ុណ្ណោះ ។ សសរលញ់ សសរឈើ​ខ្លឹម​ដែល​គេ​ឈូស​ដល់​ខ្លឹម​សម្អាត​ឲ្យ​រលីងរលោង​មាន​សណ្ឋាន មូល​ដូច​ទៀន ។ សសរសកអំពៅ សសរឈើ​ដែល​គេ​ចាំង​ឬ​ឈូស​ឲ្យ​មាន​ជ្រុង ៥ ឬ ៦ ជុំវិញ ។ សសរស្ដម្ភ (–​ស្តំ​, ជើង ដ​; សំ​. ស្ដម្ភ​, បា​. ថ​ម្ភ​, “​សសរ​”) សសរ​បណ្ដុះ​បន្តុប​លើ ឆ្នឹម​ទាប​ត្រង់​ល្វែង​បាំងសាច​វិហារ​ឬ​សាលា​ធំ ។​ល​។ ព​. ប្រ​. មនុស្ស​សសរផ្ទះ មនុស្ស​ប្រកាន់​មានះ​រឹងត្អឹង​ពិបាក​ប្រដៅ ។

​ប្រញាប់ -​ញ៉ាប់ ( កិ​. ឬ កិ​. វិ​. ឬ ក៏ គុ​. ) បង្ខំ​ឲ្យ​ញាប់​, ធ្វើ​ឲ្យ​ញាប់​, ឲ្យ​ឆាប់​; ដែល​ញាប់​, ឆាប់ : ប្រញាប់​ឲ្យ​ទាន់​ការ​, កុំ​ប្រញាប់​ពេក​; ដើរ​ប្រញាប់​បន្តិច​ឡើង​; ការប្រញាប់ ។

​ប្រញាល់ -​ញ៉ា​ល់ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ ប្រញាប់ ថា : ប្រញាប់ប្រញាល់ គឺ ប្រញាប់​ដោយ​រហ័ស​, ប្រញាប់​ណាស់ ។

ប្រជ្រៀត ( កិ​. ) ជ្រៀតជ្រែក​ចូលក្នុង​ទី​ចង្អៀត : ប្រជ្រៀតចូល ។ កិ​. វិ​. ដែល​ប្រជ្រៀត ឲ្យ​តែ​បាន​ចុះ​គ្នា : ឈរ​ប្រជ្រៀត​គ្នា​, អង្គុយ​ប្រជ្រៀត​គ្នា ។

សព៌ាង្គ ស័​រ​-​ពាង សំ​. ក្ល​.; សំ​.; បា​. ( ន​. ) (​ស​វ៌ា​ង្គ < ស​វ៌ “​ទាំងអស់​, ទាំងមូល​” + អង្គ “​រូបរាង​; ចំណែក​”; សព្វ​ង្គ < សព្វ + អង្ក​) រូបរាង​ឬ​រូបអង្គ​ទាំង​មួល​, រាងកាយ​ទាំងមូល : ឈឺ​សព្វ​សព៌ាង្គ ឈឺ​ឥត​សល់​សាច់ (​ប្រើ​ក្លាយ​មកទៀត​ជា សរពាង្គ ឬ សារពាង្គ ក៏មាន​) ៕
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​