ចំ​ហ៊ុយ​ត្រី​ទី​ឡា​ព្យា​

2480

+ គ្រឿងផ្សំ​
– ត្រី​ទី​ឡា​ព្យា ១​ក្បាល​
– គល់​ស្លឹកគ្រៃ ៥​គល់​
– ស្លឹក​ក្រូច ១៥​សន្លឹក​
– ជី​ក្រហម ឬ​ជី​នាងវង ១​ក្ដាប់ (​ក្ដិច​យក​ត្រួយ​ដែលមាន​ផ្កា​និង​ស្លឹក​ខ្លះៗ​)
– ទឹកស៊ីអ៊ីវ​

+ វិធី​ធ្វើ​
– វះពោះត្រី​លាង​ទឹក​ឲ្យ​ស្អាត អង្កន់​ត្រី​ទាំងសង្ខាង
– ដាក់​ទឹក​បាតឆ្នាំង រួច​រៀប​គល់​ស្លឹកគ្រៃ​ដាក់​ក្នុង​ឆ្នាំង ហែក​ស្លឹក​ក្រូច​ដាក់ និង​រាយ​ជី​នាងវង ខ្លះ​ដាក់ បន្ទាប់មក​ដាក់​ត្រី​ចូល ស្រោច​ទឹកស៊ីអ៊ីវ​ពីលើ​ត្រី រួច​បន្ថែម​ជី​នាងវង​ពីលើ​គ្រប់​គម្រប ចំ​ហ៊ុយ​ឲ្យ​ឆ្អិន​ត្រី​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food