ច្បាប់​ថ្មី​របស់ ហ្វី​ហ្វា ប៉ះពាល់​ដល់​ក្លិប ឆេ​ល​ស៊ី​ខ្លាំង ដែល​តម្រូវ​ឲ្យ​កាត់បន្ថយ​ចំនួន​កីឡាករ ខ្ចី​ជើង

118
ចែករម្លែក

គណៈកម្មាធិការ​របស់​ស្ថាប័ន​ហ្វី​ហ្វា​( FIFA) បានស្នើ​ឲ្យ​មានការ​កែប្រែ​មួយចំនួនធំ​លើ ប្រព័ន្ធ​ខ្ចី​ជើង​កីឡាករ និង​ការរៀបចំ​ការប្រកួត​នៅក្នុង​នឹង​ក្រៅប្រទេស​។​
​ ​
FIFA បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណៈកម្មាធិការ​ទាក់ទង​និង​បាល់ទាត់បាន​គាំទ្រ​លើ​ច្បាប់​ថ្មី ដែល​នឹង​កម្រិត​ចំនួន​កីឡាករ​ខ្ចី​ជើង​ដែលមាន​អាយុ​២២​ឆ្នាំ ឬ​លើស ពីនេះ​មក​ត្រឹម​៦​នាក់​។​
​ ​
គណៈកម្មាធិការ​នេះ​បាន​គាំទ្រ​ឲ្យ​មានការ​រឹតត្បិត​មក​ត្រឹម​៨​នាក់​សម្រាប់​កីឡាករ​ខ្ចី​ជើង​នៅ​រដូវ​កាល​ឆ្នាំ​២០២០​និង​២០២១ ហើយ​បន្ថយ​មក​ត្រឹម​ប្រាំមួយ​នាក់​វិញ​នៅ​រដូវ​កាល​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​។ មានន័យថា ខ្ចី​ជើង​ចូល​បីនាក់ និង​ខ្ចី​ជើង​ចេញទៅ​ក្រៅ​បីនាក់​ផងដែរ​រវាង ក្លិប​និង​ក្លិប​។​
​ ​
​វិធានការ​ថ្មី​នេះ​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប ដែល​បា​នប​ញ្ចូ​ន​កីឡាករ​ជា ច្រើន​លេង​ខ្ចី​ជើង​នោះ​។ ក្លិប​ឆេ​ល​ស៊ី ដែល​រង​ការរិះគន់​កន្លងមក​ដោយ​សារ​តែ​ប​ញ្ចូ​ន​កីឡាករ ជាច្រើន​ទៅលេង​ខ្ចី​ជើង​។ មាន​កីឡាករ​២៨​នាក់​ដែល​បច្ចុប្បន្ន​លេង​ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ​។​
​ ​
១៤​រូប​ក្នុងចំណោម​នោះ​មាន​អាយុ​លើស​២២​ឆ្នាំ រួមមាន ឌ្រិ​ង​វ៉​ត​ធើ ម៉ូ​សេស និង បា​កា​យ៉ូ​កូ​។ ច្បាប់ទម្លាប់​ថ្មី​នេះ មានបំណង​ធ្វើ​ឲ្យ​ប្រាកដថា កិច្ចសន្យាខ្ចី​ជើង​ទាំងនោះ​ផ្តល់ឱកាស​ដល់ ការអភិវឌ្ឍ​កីឡាករ​យុវជន​។​
​ ​
ក្លិប អា​ត្លិ​នតា​(Atalanta) នៅ​ក្របខ័ណ្ឌ Serie A បច្ចុប្បន្ន​មាន​កីឡាករ​៥៥​នាក់​លេង​ខ្ចី​ជើង ដោយ​កីឡាករ​៣៧​នាក់​មាន​អាយុ​២២​ឆ្នាំ​ឬ​លើសពីនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លិប Chelsea