ច្បាប់​សហភាព​ឆ្នាំ​១៧០៧

1415
ចែករម្លែក

​ច្បាប់​សហភាព​គឺជា​ច្បាប់​នៃ​សភា ដែល​ផ្សារភ្ជាប់​រវាង​អង់គ្លេស​ជាមួយនឹង​ច្បាប់​ស្កុ​ត​ឡេ​ន ឆ្នាំ​១៧០៦ ដែល​បានអនុម័ត​ដោយ​រដ្ឋសភា​នៃ​ប្រទេស​អង់គ្លេស​នា ឆ្នាំ​១៧០៧ ។

​ច្បាប់​នេះ​ក៏បាន​អនុម័ត​ដោយ​សភា​ស្កុ​តឡែ​ន ហើយ​បាន​ចូល​ជា​ធរមាន​ក្នុង​ក្របខណ្ឌ​នៃ​សន្ធិសញ្ញា សម្ព័ន្ធភាព​ដែល​បាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​១៧០៧ បន្ទាប់ពី​ការចរចា​រវាង​គណៈកម្មកា​រ តំណាង​សភា​នៃ​ប្រទេស​ទាំងពីរ​។ ច្បាប់​នេះ​បាន​ភ្ជាប់​អាណាចក្រ​អង់គ្លេស​និង ណា​ចក្រ​ស្កុ​ត​ឡេ​ន ដែល​ពីមុន​ជា​រដ្ឋ​ដាច់ដោយឡែក​ពីគ្នា និង​មាន​នីតិប្បញ្ញតិ​ផ្សេងគ្នា ប៉ុន្តែ​មាន​ព្រះមហាក្សត្រ​តែមួយ​ជាមួយគ្នា ហើយ​ចូលគ្នា​តែមួយ​ដោយបាន រួបរួម​ព្រះរាជាណាចក្រ​ដែលមាន​ឈ្មោះថា​«​ចក្រភព​អង់គ្លេស​»​។ ដែនដី​ទាំង​ពីរបាន​ស្ថិតក្រោម មហាក្សត្រ​តែមួយ​ចាប់តាំងពី​សម្ព័ន្ធ​រាជបល្ល័ង្ក​ក្នុង​ឆ្នាំ​១៦០៣​នៅពេលដែល​ស្តេច ជេ​ម ទី ៦ (James VI) នៃ​ប្រទេស​ស្កុ​តឡែ​ន​បានទទួល​ស្នង​រាជបល្ល័ង្ក​អង់គ្លេស​ពី​ជីដូនមួយ របស់គាត់ ដែល​ត្រូវបាន​ដកចេញ ពីរដង​គឺ​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បេ​ត ទី​១ ( ElizabethI) បើទោះបីជា​ពិពណ៌នា ថា​ជា​សម្ព័ន្ធ រាជបល្ល័ង្ក​មួយ​រហូតដល់​ឆ្នាំ​១៧០៧​មាន​រាជបល្ល័ង្ក​ពីរ​ដាច់​ដោយ ឡែក​តែ​ស្ថិតក្រោម​ប្រមុខ ដឹកនាំ​តែមួយ (​ដែល​ផ្ទុយទៅនឹង​ការបង្កើត​រាជបល្ល័ង្ក​តែមួយ និង​ព្រះរាជាណាចក្រ តែមួយ ជា​គំរូ​បញ្ជា​ក់ដោយ​ក្រោយ មកជា​ចក្រភព​អង់គ្លេស​) ។ មានការ​ព្យាយាម​ចំនួន​បី​ដង នៅក្នុង​ឆ្នាំ​១៦០៦, ១៦៦៧ និង​ឆ្នាំ​១៦៨៩ ដើម្បី​បង្រួបបង្រួម​ប្រទេស​ទាំងពីរ​ដោយ​ច្បាប់​សភា ប៉ុន្តែ​វា​មិនបាន​កើតឡើង​ទេ ។ ច្បាប់​នេះ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​០១ ខែឧសភា​ឆ្នាំ​១៧០៧​។

​នៅ​កាលបរិច្ឆេទ​នេះ សភា​ស្កុ​តឡែ​ន និង​សភា​អង់គ្លេស​បង្រួបបង្រួម​គ្នា​ដើម្បី​បង្កើត​សភា​ចក្រភព​អង់គ្លេស ដែលមាន​មូលដ្ឋាន​នៅក្នុង​រាជវាំង Westminster នៅក្នុង​ទីក្រុង​ឡុង​ដ៍​ដែលជា​ទីតាំង​នៃ​សភា​អង់គ្លេស​។ ​ដូច្នេះ​ច្បាប់​នេះ​ត្រូវបាន​សំដៅ​ដល់​សម្ព័ន្ធភាព​នៃ​សភា​។​សម្ព័ន្ធភាព​នេះ​អ្នកប្រវត្តិសាស្ត្រ លោក ស៊ីម៉ន សា​ម៉ា ( Simon Schama)​បាន​មានប្រសាសន៍ថា​៖ «​អ្វីដែល​បានចាប់ផ្តើម​គឺជា​ការរួមបញ្ចូល​សត្រូវ​នឹង បញ្ចប់​នៅក្នុង​ភាពជា​ដៃគូ​ពេញលេញ​ក្នុង​ដំណើរការ​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​… វា​ជាការ​ផ្លាស់ប្តូរ​ដ៏​ភ្ញាក់ផ្អើល​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​»​ ៕ ​ប្រែ​សម្រួលៈ ខុម​

ស្ដេចជេមទី៦ នៃប្រទេសស្កុតឡែន