ច្បាប់​សារៀ​នៅ​ឥណ្ឌូនេស៊ី​ហាម​បុរស​និង​ស្ត្រី​ដែល​មិនទាន់​រៀបការ​ឬ​ជា​សាច់ញាតិ​អង្គុយ​តុ​ជាមួយគ្នា​

2848
ចែករម្លែក
  • 15
    Shares

សង្កាត់អ៊ីស្លាមដ៏តឹងរឹងមួយនៅឥណ្ឌូនេស៊ី បានហាមបុរសនិងស្រ្តីអង្គុយតុរួមអាហារជាមួយគ្នា បើសិនជាពួកគេមិនទាន់រៀបការ មិនត្រូវបានអង្គុយអមដោយប្តីឬក៏ជាសាច់ញាតិជិតដើម្បីធ្វើអោយស្រ្តី”មានការគោរពនិងត្រូវបានប្រព្រឹត្តល្អលើ”។

 

ខេត្តដែលអនុវត្តច្បាប់អ៊ីស្លាមដ៏តឹងរឹងជាងគេបំផុតមួយនេះ បានប្រកាសកាលពីថ្ងៃពុធទី៥កញ្ញាថា ខ្លួននឹងឈប់អោយប្រុសស្រីដែលមិនទាន់រៀបការអង្គុយតុស៊ីអាហាររួមគ្នានៅទីសាធារណៈ។អាសេ ជាតំបន់តែមួយគត់នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនបំផុតនេះដែលអនុវត្តច្បាប់អ៊ីស្លាមសារៀដ៏តឹងរឹងតែបានស្ថិតក្រោមការរិះគន់នៅពេលកន្លងមកដោយសារតែដាក់កំហិតខាងសីលធម៌ខ្លាំងពេកលើស្រ្តី។

វាក៏បានទាក់ទាញការថ្កោលជាអន្តរជាតិចំពោះការវាយដាក់ទោសជាសាធារណៈចំពោះបុរសស្រ្តីណាដែលត្រូវបានរកឃើញមានកំហុស រួមមានការស្រឡាញ់មនុស្សភេទដូចគ្នា ការលេងល្បែងនិងផឹកសុរា។

ស្រ្តីអ៊ីស្លាមរងការវាយនឹងរំពាត់២៣ដងក្រោយត្រូវចាប់បាននៅជាមួយមិត្តប្រុសកាលពីឆ្នាំ២០១៦

យុវជនយុវនារីក្នុងខេត្តអាសេអង្គុយនៅក្នុងហាងមួយ មុនច្បាប់ហាមប្រុសស្រីមិនទាន់រៀបការអង្គុយតុរួមគ្នាចាប់ផ្តើមអនុវត្ត

នៅក្រោមច្បាប់អ៊ីស្លានចុងក្រោយនេះ ស្រ្តីនៅសង្កាត់Bireuen លើកោះស៊ូម៉ាត្រា នឹងមិនអាចអង្គុយតុរួមជាមួយបុរសនៅភោជ្ជនីយដ្ឋានឬហាងកាហ្វេ បើសិនជានាងមិនត្រូវបានអមដំណើរដោយប្តីឬសាច់ញាតិជិតដិត។អ្នកធ្វើការរួមគ្នាពេលសម្រាកស្រស់ស្រូបអាហារពេលថ្ងៃត្រង់ក៏ត្រូវហាមមិនអោយអង្គុយតុរួមគ្នាផងដែរ៕ដោយ៖វាសនា