ច្រកចេញចូល​ទីក្រុង​ទាំង​៦​កកកុញ​ដោយ​ប្រជាពលរដ្ឋ បំរើការ​ងារ​នៅ​ភ្នំពេញ​,​ចេញទៅ​ស្រុកកំណើត ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ២៩​កក្កដា​

1021
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖​នៅតាម​ច្រកចេញចូល​ទីក្រុង​ទាំង​៦​កកកុញ​ចរាចរ​ណែន​តាំងពី​រសៀល​ថ្ងៃទី​២៧​ដល់​រសៀល​ថ្ងៃទី​២៨​កក្ដ​ដា​នេះ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ មាន​អាយុ​គ្រប់​អាយុ​បោះឆ្នោត ដែល​រួមមាន សិស្ស និស្សិត បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន កម្មករ កម្មការិនី បំរើ​ការងារ​នៅតាម​រោងចក្រ ក្រោយ​បញ្ចប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​។ ជាពិសេស​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ជា​ថ្ងៃ​ចុងក្រោយ​បាន​សំរុក​ក​ចាកចេញ ពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត នៅតាម​មណ្ឌល​រៀងៗ​ខ្លួន ដើម្បី​សម្ដែង​ពី​ឆន្ទៈ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ប្រទេសជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​
សមត្ថកិច្ច​ឈរជើង​នៅតាម​ច្រកចេញចូល​ទីក្រុង​ភ្នំពេញ​ទាំង​៦​បានឱ្យដឹងថា​៖​ជាក់ស្តែង​នៅតាម​បណ្ដា​ផ្លូវជាតិ​ធំៗ​មួយចំនួន ដូចជា​ផ្លូវជាតិ​លេខ​៥ ,​ផ្លូវជាតិ​លេខ​៦ ,​ផ្លូវជាតិ​លេខ​១ ,​ផ្លូវជាតិ​លេខ​២ ,​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ គេ​បានឃើញ​ក្រុមកម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចាកចេញ​បង្កអោយមាន​ការកកស្ទះ​ចរាចរ​ផងដែរ ។ មន្ត្រីរដ្ឋបាល​បានឱ្យដឹង​ដែរ​ថា​៖​បើ​យើង​ក្រ​លែ​ក​មើលទៅ​នៅតាម​បណ្តាល​ក្រុមហ៊ុន​ឬ​ហាង​លក់​គ្រឿង​ហូបចុក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏បាន​បិទទ្វា​ជាច្រើន​កន្លែង​ផងដែរ ដោយសារតែ​បុគ្គលិក និង​កម្មករ​ដែល​បំរើ​ង​ការងារ​នៅតាម​ក្រុមហ៊ុន​និង​ហាង​ទាំងនោះ ពួកគាត់​ត្រូវ​ចាក​ចេញទៅ​ស្រុកកំណើត​ដើម្បី​បោះឆ្នោត​។​
​គេ​មើលឃើញ​នៅតាម​ចំណតរថយន្ត​វិញ ដូចជា​ចំណតរថយន្ត​ផ្សារ​ថ្មី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ដើម​គរ និង​បណ្តា​ចំណតរថយន្ត​ដទៃទៀត ក៏បាន​កកកុញ​ទៅដោយ​មនុស្សម្នា​រងចាំ​ជិះ​រថយន្ត​ផងដែរ ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍ សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​បានធ្វើ​ដំណើរ​ឆាប់រហ័ស ក្រោយពី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​៣​ថ្ងៃ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យបាន​ទាន់ពេលវេលា ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​អាច​សម្រេច​នូវ​ជោគវាសនា​ប្រទេសជាតិ ជួយ​ឲ្យ​ជីវភាព​ពួកគាត់​ល្អប្រសើរ​ឡើង និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា ៕