ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​រវាង​ខេត្ត​បន្ទាយ​ត្រូវបាន​បិទ​១៤​ថ្ងៃ​សម្រាប់​មនុស្ស តែ​ទំនិញ​បើក​ធម្មតា​

117
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក និង​ច្រក​តំបន់​២​ទៀត ត្រូវ​បិទ​១៤​ថ្ងៃ បន្ទាប់ពី​អាជ្ញាធរខេត្ត​ស្រះកែវ​ចេញ​លិខិត​ប្រកាស​កាលពី​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​និង ហើយ​និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក វ​រ៉ា​ផាន់ សុ​វា​ណុន (H E WORAPHAN SUWANNUN) អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ នៅ​ស្រុក​អារញ្ញ​ប្រាថេត​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០ ។​

ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​រវាង​ខេត្ត​បន្ទាយ​ត្រូវ​បិទ​១៤​ថ្ងៃ សម្រាប់​មនុស្ស តែ​ទំនិញ​នៅ​បើក​ធម្មតា , តែ​ច្រក​តំបន់​ណង​ព្រឺ​-​ម៉ាឡៃ និង​ច្រក​តំបន់​តា​ប្រា​យ៉ា -​បឹង​ត្រកួន បិទ​ទាំងអស់ ( រូប​៖ ភ្នំ​ស្វាយ )

​យោង​ប្រកាសសេចក្តី​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា​យោង​ស្ថានភាព​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ (COVID-19) ដែល​រាលដាល​ជា​សាកល​ទូទាំង​ពិភពលោក​និង​នៅ​កម្ពុជា ពិសេស​ការឆ្លង​ដែនរ​វាង​ប្រជាពលរដ្ឋ​នៃ​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​ក​ម្ព​ជា​និង​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ​ទើប​ប្រតិភូ​ខេត្ត​ទាំងពី​ដឹកនាំ​ដោយ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​អភិបាលខេត្ត​ស្រះកែវ បាន​ជួបប្រជុំ​ទ្វេភាគី ។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដូចខាងក្រោម​៖
១-​ភាគី​ថៃ ស្នើសុំ​បិទ​ច្រកព្រំដែន​តំបន់​ម៉ាឡៃ -​ណង​ព្រឺ​និង​ច្រក​តំបន់​បឹង​ត្រកួន -​តា​ប្រា​យ៉ា រយៈពេល​១៤​ថ្ងៃ​គិតពី​ម៉ោង​៦​ព្រឹក ពីថ្ងៃ​ទី​២៣​ខែមីនា​ដល់​ដល់​ម៉ោង​១០​យប់​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ ។​
២-​ភាគី​ថៃ​ស្នើសុំ​បិទ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​រយៈពេល​១៤​ថ្ងៃ​គិតពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣​ខែ មីនា ដល់​ម៉ោង​១០​យប់​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ ដោយ​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធុន​ធំ​ចេញ ចូល​ប៉ុណ្ណោះ​។​
​ក្រៅពីនោះ ចំពោះ​ពលរដ្ឋ ជា​អាជីវករ ជា​ភ្ញៀវទេសចរ អ្នក​ដឹកទំនិញ​(​ម្ចាស់​និង​កម្មករ​) ដឹកទំនិញ​តាម​រទេះ​ជាដើម​គឺ​ពុំ​អនុញ្ញាតិ​អោយចេញ​ចូល​ឡើយ ។​
៣- ករណី​ការបញ្ជូន​អ្នកជំងឺ​កម្រិតធ្ងន់ ភាគី​ទាំង​២​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ជា​ធរមាន (​គឺ​នៅ​ឲ្យ​ចេញចូល តែ​ស្ថិតក្នុង​ល​ក្ខ័​ខ័​ណ្ឌ​) ។​
​មកទល់​ល្ងាច​ថ្ងៃទី​២២​ខែមីនា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​បានឃើញ​សង្កេតឃើញថា ពលរដ្ឋ អាជីវករ ភ្ញៀវ​ទៅ​ទិញ​ទំនិញ​បាន​នឹង​កំពុង​សម្រុក​ដឹកជញ្ជូន​ទំនិញ ឥ​វ៉ាន់ សម្ភារៈ និង​មធ្យោបាយ​នានា​ចាក​ចេញពី​ព្រំដែន​ថៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ ។​

កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក វ​រ៉ា​ផាន់ សុ​វា​ណុន (H E WORAPHAN SUWANNUN) អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ នៅ​ស្រុក​អារញ្ញ​ប្រាថេត​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០

​ដោយឡែក​សម្រាប់​អ្នកដំណើរ អ្នក​ជម្ងឺ​និង​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​និង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏បាន​នឹង​សម្រុក​ឆ្លងដែន​មក​មាតុភូមិ​វិញ​ឲ្យ​បាន​មុន​ម៉ោង​១០​យប់​ថ្ងៃទី​២២​ខែមីនា ជា​ពេលដែល​ច្រកព្រំដែន​ត្រូវ​បិទ​។​
ចំពោះ​ច្រករបៀង​រវាង​ព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្ត​ស្រះកែវ​និង​ខេត្តបន្ទាយមានជ័យ ដែលមាន​១៥​កន្លែង​ដែល​ថៃ​បាន​បិទ​ពី​ថ្ងៃទី​១៨​ខែមីនា និង​ច្រករបៀង​ទាំងអស់ ដែល​កម្ពុជា​បាន​បិទ​ពី​ថ្ង​ទី​១៩​ខែមីនា មក​នោះ ក៏​បន្ត​រឹតបន្តឹង​សន្តិសុខ ហើយ​មិន​អនុញ្ញាតិ​អោយ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ឆ្លងកាត់​ឡើយ ។​
ទោះយ៉ាងណា​សម្រាប់​ទំនិញ​ជាស​ត្វ​គោក្របី​សេះ​មាន់​ទា​ដែល​នាំ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​តំបន់​៥​និង​អូរ​បី​ជាន់​ក្នុងស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ក៏​នៅ​មិនទាន់​កំណត់​យ៉ាង​នៅឡើយ ៕ សរន​

ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​រវាង​ខេត្ត​បន្ទាយ​ត្រូវ​បិទ​១៤​ថ្ងៃ សម្រាប់​មនុស្ស តែ​ទំនិញ​នៅ​បើក​ធម្មតា , តែ​ច្រក​តំបន់​ណង​ព្រឺ​-​ម៉ាឡៃ និង​ច្រក​តំបន់​តា​ប្រា​យ៉ា -​បឹង​ត្រកួន បិទ​ទាំងអស់ ( រូប​៖ ភ្នំ​ស្វាយ