ច្រក​អន្តរជាតិ​នៃ​ព្រលានយន្តហោះ ក្រុង​គុន​មីង​ផ្តល់​សេវាកម្ម​ឆ្លងដែន​ទាំង​២៤​ម៉ោង​

267

ចាប់ពី​ថ្ងៃទី ៨ ខែមិថុនា​តទៅ អ្នកដំណើរ​និង​ទំនិញ អាច​ឆ្លងដែន តាម​ច្រក​អន្តរជាតិ​នៃ ព្រលានយន្តហោះ​ក្រុង​គុន​មីង​ទាំង​២៤​ម៉ោង​ជា រៀងរាល់ថ្ងៃ ។ ដូច្នេះ​ច្រក​អន្តរជាតិ​នៃ ព្រលានយន្តហោះ​ក្រុង​គុន​មីង​បាន ក្លាយទៅជា​ច្រក​អន្តរជាតិ​អាកាសចរណ៍​ទី ៦ ក្នុងប្រទេស​ចិន ដែល​ផ្តល សេ់វាកម្ម​ឆ្លងដែន​ទាំង ២៤ ម៉ោង បន្ទាប់ពី​ក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ សិន​ជិន និង​សៀ​មិន ។​
​ ​
​គួរ​បញ្ជាក់ថា ព្រលានយន្តហោះ​ក្រុង​គុន​មីង​អាច​ផ្តល់​សេវាកម្ម​ឆ្លង ដែន​រហ័ស និង​ងាយស្រួល​ទាំង ២៤ ម៉ោង​សម្រាប់​អ្នកដំណើរ​អន្តរជាតិ ការដឹកជញ្ជូន​ទំនិញ និង​ជើងហោះហើរ អន្តរជាតិ​គ្រប់​ប្រភេទ ដែល​នឹង​អាច​កាត់ បន្ថយ​រយៈពេល​នៃ​ការបំពេញ​បែបបទ ឆ្លងដែន និង​ផ្តល់​ការងាយស្រួល​កាន់ តែ​ច្រើន​ក្នុងការ​ឆ្លងដែន ។
​មិនតែប៉ុណ្ណោះ​វា​នឹង​អាចជួយ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​ខេត្ត​យូ​ន​ណាន លើ​ពិភពលោក និង​បង្កើន​ទំនាក់ទំនង រវាង​ខេត្ត​យូ​ន​ណាន​ជាមួយ​ប្រទេស អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​ដើម្បី សម្រេចបាន​នូវ​គោលដៅ​ដែល​កំណត់ ដោយ​សាលាខេត្ត​យូ​ន​ណាន ពោលគឺ​បង្កើត​ខ្សែ​ផ្លូវ​អាកាសចរណ៍ ជាមួយ រដ្ឋធានី ឬ​រាជធានី​នៃ​គ្រប់​ប្រទេស​អាស៊ី ខាងត្បូង និង​អាស៊ីអាគ្នេយ៍​បង្កើន​ខ្សែ​ផ្លូវ អាកាសចរណ៍​អន្តរជាតិ និង​បង្កើត​ជាថ្មី​នូវ​ខ្សែ​ផ្លូវអាកាស​ចរណ៍​ឆ្លង​ទ្វីប ។​
​ ​
​ក្រៅពីនេះ ការផ្តល់​សេវាកម្ម ឆ្លងដែន​ទាំង ២៤ ម៉ោង នឹង​អាច​ជំរុញ ការអភិវឌ្ឍន៍​បែប​ផ្លោះ​រំលង​របស់​ច្រក អន្តរជាតិ​នៃ​ព្រលានយន្តហោះ​ក្រុង គុន​មីង​ដែល​នឹង​អាចធ្វើ​ឱ្យជើង​ហោះ ហើរ​នៅ​យប់​អធ្រាត្រ ការ​ម៉ៅ​ជើង​ហោះ ហើរ​ទេសចរណ៍ និង​ជើងហោះហើរ អន្តរជាតិ​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ តាម​ការព្យាករណ៍ ចំនួន​ជើងហោះហើរ និង​អ្នកដំណើរ​អន្តរជាតិ ដែល​ធ្វើដំណើរ​តាម​ច្រក​អន្តរជាតិ នៃ​ព្រលាន យន្តហោះ​ក្រុង​គុន​មីង​នេះ​នឹង​អាច សម្រេចបាន​នូវ​កំណើន​ប្រចាំឆ្នាំ​ជា មធ្យម​លើសពី ២៥​ភាគរយ ក្នុង​រយៈ ពេល ៤ ឆ្នាំ​ខាងមុខ ៕ ដោយ ភឺ​ង ស៊ី​

​នៅពេល​បច្ចុប្បន្ន​ព្រលាន​យន្ត ហោះ​អន្តរជាតិ​គុន​មីង មាន​ជើងហោះហើរ ជាច្រើន​មកពី​បណ្តា​ទីក្រុង​នៅ អាស៊ី អ​គ្នេ​យ៍ និង អាស៊ី​ខាងត្បូង (​រូបថត ដោយ Sun Xiaoyun)