ច្រាំងទន្លេ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម​បន្ត​បាក់​ឥត​ល្ហែ​

1656
ចែករម្លែក
  • 45
    Shares

​ទីក្រុង​កាន់​ថឺ​ដឹង​ច្បាស់​ពី​ស្ថានភាព​បាក់​ច្រាំងទន្លេ និង​កំពុងធ្វើការ​លើ​គម្រោង​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំង ប៉ុន្តែ​ទីក្រុង​នេះ​នៅតែ​ដើរ​ចាញ់​កំហឹង​ធម្មជាតិ​មួយ​ជំហាន​ដដែល​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នៅ​ទីក្រុង​កាន់​ថឺក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ វៀតណាម ត្រូវ​ប្រញាប់ប្រញាល់​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ ទី​៦ មេសា ខណៈដែល​ច្រាំង​បាន​បាក់​ចូល​ទន្លេ ដោយ​ទាញយក​ផ្លូវថ្នល់​ទាំងមូល​នៅខាងមុខ​ផ្ទះ​ពួកគេ​ធ្លាក់ចូល​ទន្លេ​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ ង្វៀន ធី​ឡេ បាន​និយាយថា “​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀសចេញ​យ៉ាង​លឿន ដោយ​យក​កុមារ មនុស្ស​ចាស់ និង​គ្រឿង​សង្ហា​រឹម​ចេញពីផ្ទះ​របស់​ពួកគេ​យ៉ាង​ប្រញាប់​”​។​

​អ្នកស្រី​និយាយថា អាជ្ញាធរ​បានចាប់ផ្តើម​សាងសង់​ច្រាំង​បេតុង​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំង​នេះ​នៅ​ផ្នែក​មួយ​នៃ​ច្រាំងទន្លេ​អូ​ម៉ុង នៅ​ថ្ងៃ​ប៉ុន្មាន​ថ្ងៃមុន ហើយ​អ្វីៗ​ហាក់ដូចជា​មិន​អី​ទេ​នៅពេលនោះ​។​

​ឥឡូវនេះ​ច្រាំង​បាក់​បាន​ទាញយក​ដី​ដែលមាន​បណ្តោយ ៥៥ ម៉ែត្រ និង​ទទឹង ១២ ម៉ែត្រ ដែល​ធ្វើឱ្យ​ផ្ទះ​ចំនួន​៣​ខ្នង​និង​យានដ្ឋាន​មួយ​នៅ​សង្កាត់​អូ​ម៉ុង លិចទៅ​ក្នុង​ទន្លេ និង ជញ្ជាំង​ផ្ទះ​ជាច្រើន​បាន​ប្រេះ​។​

​អាជ្ញាធរ​ធារាសាស្ត្រ​ក្រុង​កាន់​ថូ​និយាយថា ពួកគេ​បាន​សាងសង់​ច្រាំង​បេតុង​ដើម្បី​ការពារ​ការ​សឹករេចរឹល​នៅតាម​ដង​ទន្លេ​អូ​ម៉ុង ចាប់តាំងពី​ខែសីហា​ឆ្នាំមុន ហើយ​គម្រោង​នេះ​បានសម្រេច​ពាក់កណ្តាល​ហើយ​។​

​កាលពី​ខែមេសា​ឆ្នាំមុន​ខេត្ត​ដុង​ថាប់​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​នេះដែរ​បានប្រកាស​ភាពអាសន្ន​ខណៈ​ច្រាំងទន្លេ​តៀន ដែលជា​ដៃទន្លេ​មេគង្គ រកកល់នឹង​បាក់​ចូល​ទឹក ប៉ះពាល់​ដល់ផ្ទះ ២០០ ខ្នង​៕ ដោយ៖ កញ្ញាដាលីស

ច្រាំងទន្លេ​នៅ​ទីក្រុង​កាន់​ថឺបន្ត​បាក់ ខណៈ​ការសាងសង់​ច្រាំង​បេតុង​យឺត​យ៉ាង​មិនទាន់​កំហឹង​ធម្មជាតិ

#