ច​ន​នី ដេ​ប ប្តឹង​អតីត​ប្រពន្ធ​ទារ ៥០ លាន​ដុល្លារ​ពីបទ​បរិហាកេរ្តិ៍​

318
ចែករម្លែក
  • 7
    Shares

​តារា​សម្តែង​នាង អាម​បឺ ហឺដ (Amber Heard) បាន​ស្នើសុំ​ចៅក្រម​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​ដក​ពាក្យ​បណ្តឹងទាមទារ ៥០ លាន​ដុល្លារ​ពីបទ​បរិហារកេរ្តិ៍ ដែល​អតីត​ប្តី​របស់​នាង លោកចននី ដេ​ប បាន​ប្តឹង​ជុំវិញ​អត្ថបទ​បរិយាយ​មួយ​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​នាង​បាន​សរសេរ​នៅក្នុង​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​។​

​នៅក្នុង​ពាក្យបណ្ដឹង​ដាក់​នៅ​តុលាការ​សឺ​ឃ្យូ​តនៃ​ទីក្រុង​ហ្វែ​រ​ហ្វិ​ច រដ្ឋ​វើ​ជី​នៀ នាង​ហឺដ​អះអាង​ជាថ្មី​នូវ​ការចោទប្រកាន់​របស់​នា​ង ថា លោក​ដេ​ប​បាន​វាយដំ​ធ្វើបាប​នាង​មុន​និង​ក្នុងអំឡុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ និង​បានបង្ហាញ​ភស្តុតាង​រូបភាព​ជាច្រើន ដូចជា រូបថត​របស់​នាង​មាន​ស្នាម​ជាំ​លើ​មុខ​និង​ស្នាមរបួស​នៅលើ​ដៃ រូបភាព​នៃ​ការខូចខាត​ជាច្រើន ដែល​នាង​និយាយ​លោក​ដេ​ប​បានធ្វើ​ឡើង​ចំពោះ​ផ្ទះ​របស់​ពួកគេ រូបថត​ចេញពី​អេក្រង់​ទូរស័ព្ទ​ដែល​រៀបរាប់​ពី​ហេតុការណ៍​នៅពេលនោះ និង​សំអាងការ​លែងលះ​របស់​នាង​ធ្វើឡើង​ដោយសារតែ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​មេធាវី​របស់​នាង គឺ​លោក​អេ​រិ​ក ច​ច បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ច​ន​នី ដេ​ប បាន​វាយដំ​លើ​រាងកាយ​និង​ជេរប្រមាថ​នាង​អាម​បឺ ហឺដ​។ ចាប់តាំងពី​ការ​លែងលះ​របស់​ពួកគេ​មក លោក​ដេ​ប​បាន​បន្ត​ធ្វើបាប​នាង​ហឺដ​ជា​សាធារណៈ ហើយ​បាន​ព្យាយាម​បំភ្លឺ​លោកិយ ដោយ​បដិសេធ​ការរំលោភបំពាន​របស់​គាត់​។ ការ​ប្រ​ព្រឹ​ត្ដ​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​របស់លោក​ដេ​ប​បាន​កើតឡើង​យូរហើយ​ទម្រាំ​តែ​ឈានដល់​ទីបញ្ចប់​”​។​

​ពាក្យបណ្តឹង​របស់លោក​ដេ​ប ដែល​បាន​ប្តឹង​កាលពី​ខែ​មុន​បាន​ហៅ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ​ថា “​ជា​ការមិនពិត​នោះឡើយ​”​។​

​ពាក្យបណ្តឹង​នោះបាន​និយាយថា “​ការចោទប្រកាន់​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​បោក​បញ្ឆោត​ដើម្បី​បង្កើត​មុខមាត់​វិជ្ជមាន​ជា​សាធារណៈ​សម្រាប់​នាង​ហឺដ​និង​ជំរុញ​លើកមុខ​មាត់​អាជីព​របស់​នាង​”​។ ពាក្យបណ្តឹង​នោះ​អះអាងថា “​នាង​គឺជា​ជនល្មើស​”​។​

​មេធាវី​របស់លោក​ដេ​ប គឺ​លោក​អា​ដាំ វ៉ាល់​ម៉ាន់ បាន​និយាយថា គាត់​កំពុង​ពិនិត្យមើល​ពាក្យបណ្តឹង​ថ្មី​។ គាត់​បាន​និយាយ​កាលពីមុន​ថា គាត់​និង​លោក​ដេ​ប​កំពុង​ទន្ទឹង​ចាំ​ផ្តល់​ភស្តុតាង​ដែល​នឹង​ជម្រះ​ឈ្មោះ​របស់​ដេ​ប​ពី​ការចោទប្រកាន់​របស់​នា​ង​ហឺដ​៕ ដោយ៖ កញ្ញាដាលីស

ច​ច​នី ដេ​ប និង​អតីត​ប្រពន្ធ នាង​អាម​បឺ ហឺដ