ច​ន ច័ន្ទ​លក្ខិណា ក្តៅ​សន្លឹក​ត្រចៀក​ចង់​ឆេះ​ក្រោយ សុវណ្ណ មករា ហៅ​អនាគត​ប្តី​ថា ខ្ទើយ​

590

(​ភ្នំពេញ​)៖ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ក្តៅ​សន្លឹក​ត្រចៀក​ចង់​ឆេះ​ក្រោយ សុវណ្ណ មករា ហៅ​អនាគត​ប្តី​ថា ខ្ទើយ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ចោទ​គ្នា​ទៅវិញ​ចំពោះ​រឿងអាស្រូវ​អាក្រក់ៗ​ជាច្រើន​។​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ តារា​ស្រី​សម្បូរ​រឿង​ជម្លោះ​លើ​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បាន​សរសេរ​សំដៅ​លោក សុវណ្ណ មករា ថា “​អញ្ចឹងសូម​លោក​និយាយ​ពី​រឿង​លោក​បោកប្រាស់​បងប្អូនជីដូន​មួយ​របស់ខ្ញុំ​ផង ផ្ទះ​លោក ឡាន​លោក និង​ដី​មួយចំនួន​សូម​ប្រគល់​ឲ្យ​បងស្រី​​ខ្ញុំ​ផង ហើយ​រឿង​លេច​ឮថា លោក​បោកប្រាស់​ជំទាវៗ​មួយចំនួន​យកទៅ​ធ្វើ​ថៅកែ​កុន ពិត​អត់​? ហើយ​សងលុយ​តួ​គ្រប់​ឬ​នៅ​?​ខ្ញុំ​សូម​ប្រាប់​​ទៅ​បងប្អូន​ដែល​នៅក្រៅ​ស្រុក​មួយចំនួន ដែល​មិនមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​កម្ពុជា ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាងណា​កុំ​គួរ​ទុកចិត្ត​​ហ៊ាន​ដាក់ឈ្មោះ​គេ​ឲ្យ​សោះ ប្រុស​ស៊ី​ដោយសារ​ស្រី​”​។​

​ប៉ុន្តែ​សារ​ខាងលើ​មួយ​នេះ​បែរជា​នាង​បាន​លុបចោល​ទៅវិញ​ដោយ​មិន​ចង់​មហាជន​និង​អ្នកសារព័ត៌មាន​ដកស្រង់​សម្តី​របស់​នាង​មក​​ផ្សាយ ប៉ុន្តែ​ត្រូវបាន​បណ្តាញសារព័ត៌មាន​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នាំ​រក្សាទុក​និង​បន្ត​ចែកចាយ​ដោយ​លាន់មាត់​ថា “​ហេតុអ្វី​បានជា​ប្រ​​ធាន​សមាគម​សិល្បករ​ខ្មែរ​រូបនេះ សម្បូរ​រឿង​ឈ្លោះ​គ្នា​ម្ល៉េស​?”​។​

​សារ​វាយប្រហារ​ហែកកេរ្តិ៍​អាស្រូវ​កាល​នៅ​អាមេរិក​របស់ សុវណ្ណ មករា ពី​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​កើតឡើង​ក្រោយ​ពេលដែល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូបនេះ​ប្រតិកម្ម​ជួសមុខ​សង្សារ​របស់​នាង គឺ លោក ហេង ឡុង ដែល​ត្រូវ សុវណ្ណ មករា ហៅថា ខ្ទើយ​។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ក្ដៅ​សន្លឹក​ត្រចៀក​យ៉ាងខ្លាំង​នៅពេល​ឃើញ សុវណ្ណ មករា បាន​ហៅ​សង្សារ​ថ្មី​របស់​នាង គឺ​លោក​ហេង ឡុង ដោយ​សង្ស័យថា ជា​ប្រុស​ខ្ទើយ ទៀតផង ក្រោយពេល លោក​ហេង ឡុង ដែលជា​ដៃគូរ​ស្នេហ៍​បច្ចុប្បន្ន​របស់​អ្នកនាង​ច​ន​ច័ន្ទ​លក្ខិណា​​នោះបាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​ហេតុអ្វី​មិន​អញ្ជើញ​ប្ដី​ផង​?» ខណៈដែល​អតីត​ប្រពន្ធ​អ្នកនាង​ឈិន សុធា​រី ទើប​បើកសម្ពោធ​​ហាង​ថ្មី​ឈ្មោះ​ហាង​កូនភ្លោះ មិនមាន​វត្តមាន​អតីត​ស្វាមី​មក​។​

​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បានសរសេរថា “​អញ្ចឹង​សូម​លោក​និយាយ​ពី​រឿង​លោក​បោកប្រាស់​បងប្អូនជីដូន​មួយ​របស់ខ្ញុំ​ផង ផ្ទះ​លោក ឡាន​លោក និង​ដី​មួយចំនួន សូម​ប្រគល់​ឲ្យ​បងស្រី​ខ្ញុំ​ផង ហើយ​រឿង​លេច​ឮថា លោក​បោកប្រាស់​ជំទាវៗ​មួយចំនួន​យកទៅ​ធ្វើ​ថៅកែ​កុន ពិត​អត់​? ហើយ​សងលុយ​តួ​គ្រប់​ឬ​នៅ​? ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ដែល​នៅក្រៅ​ស្រុក​មួយចំនួន ដែល​មិនមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​កម្ពុជា ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាងណា កុំ​គួរ​ទុក​ចិត្តហ៊ាន​ដាក់ឈ្មោះ​គេ​ឲ្យ​សោះ ប្រុស​ស៊ី​ដោយសារ​ស្រី​”​។​

​សូមបញ្ជាក់ថា ជម្លោះ​ពាក្យសម្តី​វាយប្រហា​ធ្ងន់ៗ​ដាក់គ្នា​នេះ អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​ដែលមាន​បងប្អូនជីដូន​មួយ​នៅ​អាមេរិក​ជា​​អតីត​ប្រពន្ធដើម សុវណ្ណ មករា បាន​លែងលះគ្នា ហើយ​ទ្រព្យសម្បត្តិ​មួយចំនួនធំ​ធ្លា​ក់លើ​សុវណ្ណ មករា ទើប​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​។​

​ប៉ុន្តែ​លោក សុវណ្ណ មករា ដែល​ត្រូវបាន​ចោទប្រកាន់ថា​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​ជំពាក់​លុយ​គេ និង ប្រាក់​តម្លៃ​ខ្លួន​ថតកុន​របស់​តួ​ជាច្រើន មិនទាន់​បើក​ឱ្យគេ​នោះ បាន​ឡើង​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​លោក​ហេង ឡុង ឡើង​ចំៗ​ថា “​អញ្ជើញ​មិន​អញ្ជើញ​វា​ទើស​ហេង ឡុង​ឯង​ណាស់​ទៅ​​ឬ​? ហេង ឡុង ឯង ជា​មនុស្ស​ប្រុស​ឬ​ខ្ទើយ​? បាន​ចេះតែ​ចូលមក​រុក​គួ​ន ក្នុង​រឿង​គ្រួសារ​របស់ខ្ញុំ​ម្ល៉េះ​? ម្ដង​ជា​ពី​ដង​ហើយ ហេង ឡុង​គួរតែ​​យក​ពេល​ទៅ​គិត​រឿង​ប្រាក់​មូលនិធិ​សិល្បករ​អស់​សមត្ថភាព​នោះ​ទៅ ឥឡូវ​ឮ​ល្ហៀ​ងៗ​ថា ប្រាក់​ទាំង​នោះបាន​បាត់អស់​ទៅហើយ​…​។ ​ឡុង​អើយ​ឡុង បើ​ឡុង​ឯង​ជាម​នុស្ស​ប្រុស​ពិតមែន ត្រូវ​ហ៊ាន​ទទួលស្គាល់​នូវ​អ្វីដែល​ឡុង​ឯង Share និង Post កាលពី​លើក​ទី​១ កុំ​Edite ច្រើនពេក ឬក៏​ឡុង ឯង​យក​ច​ន ច័ន្ទ មក​ធ្វើជា​ខែល​បិតបាំង​ភាពជា​ប្រុស និង​មុខរបរ​របស់​ឡុង ឯង​? ហើយ​រឿង​មួយទៀត​គឺ​ប្រាក់​​មូលនិធិ​សិល្បករ​ទៅប្រើ​ប្រាស់​រឿង​បំណុល​ផ្ទាល់ខ្លួន ខ្ញុំ​គ្រាន់តែ​បារម្ភ​ជំនួស ក្នុងន័យ​មិត្តភាព​ប៉ុណ្ណោះ​”៕​ដោយ បូ​រិ​ន /sn