ច​ន អូ​ប៊ី មី​គែល អះអាងថា អេ​ឌិន ហា​ហ្សា​ដ ពិបាក​សម្រប​ខ្លួន​នឹង​ការហ្វឹកហាត់​ជាមួយ​ក្រុម រៀល​ម៉ា​ឌ្រី​ត​

140
ចែករម្លែក

​ច​ន អូ​ប៊ី មី​គែល (John Obi Mikel) បាន​ហៅ​អតីត​មិត្ត​រួម​ក្រុម​ឆេ​ល​ស៊ី អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​ហ្វឹកហាត់​អន់​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់​ជួប​។​
​ ​
​កីឡាករ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​បាន​លេង​ជាមួយ ហា​ហ្សា​ដ នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៧ ខណៈ​កីឡាករ​ទាំងពីរ​លើក​ពាន​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ពីរលើក​ជាមួយគ្នា និង​ពាន Europa League ផងដែរ​។​
​ ​
​សមត្ថភាព​ដ៏​ល្អ​របស់ ហា​ហ្សា​ដ ទីបំផុត​បាន​ជួយ​ឲ្យ​កីឡាករ​រូបនេះ​សម្រេច​ក្តី​សុបិន​ផ្ទេរ​មក​ចូល រួមជាមួយ​ក្លិប Real Madrid នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ការចាប់ផ្តើម​ឆាកជីវិត​នៅ​ពហុ​កីឡដ្ឋាន Bernabeu នាំមក​នូវ​ចម្ងល់​ជាច្រើន​ជុំវិញ​សមត្ថភាព​របស់​កីឡាករ​រូបនេះ​។​
​ ​
មី​គែល បាន​បន្ថែម​ទម្ងន់​ចំពោះ​ការ​អះអាងថា ការហ្វឹកហាត់​របស់​កីឡាករ​បែលហ្ស៊ិក​រូបនេះ នៅ​ក្លិប​ឆេ​ល​ស៊ី​ប្រសើរ​ជាង​ការហ្វឹកហាត់​នៅ Real Madrid ។
​ ​
មី​គែល បាន​និយាយថា “​ហា​ហ្សា​ដ គឺជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​។ ប្រហែលជា​មិនល្អ ដូចជា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ទេ ប៉ុន្តែ​អាចធ្វើ​អ្វីដែល​គាត់​ចង់​ធ្វើ​នៅពេលណា បាល់​នៅ​ជើង​គាត់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)